Issue 57

ជាមួយនឹងអាជីវកម្មទូទាំងពិភពលោកប្រចាំឆ្នាំមានតម្លៃប្រមាណជា 1 ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក អាហារហាឡាល់ហើយនិងអាជីវកម្មដែលពាក់ព័ន្ធកំពុងតែរីកចម្រើនក្នុងល្បឿងគួរអោយកត់សម្គាល់មួយ។

អាជីវកម្មចំណីអាហារហាឡាល់កំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សទូទាំងពិភពលោក។ យោងទៅតាមរបាយការណ៍ដែលបានចេញផ្សាយដោយ World Halal Forum ចំណូលជាសកលពីអាហារហាឡាល់ និងភេសជ្ជៈមានតម្លៃប្រមាណ 1.4 ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2015 និងត្រូវរំពឹងទុកថានឹងកើនដល់ 2.47 ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2018។

សមាគមពាណិជ្ជកម្ម ថៃ-មូស្លីម (TMTA) បានប្រារព្ធឡើងពីថ្ងៃទី 29 ដល់ 31 កក្កដា នៅ Central World និងស្ថានទូតជនជាតិអ៊ីស្លាមជាង 10 ក្នុងប្រទេសថៃបានចូលរួមរៀបចំ World Halal Fest ដោយ TMTA ដែលមានគោលបំណងបង្កើនការវាយលុកទីផ្សារផលិតផល halal ។

លោក Surin Pitsuwan អតីតអគ្គលេខាធិការអាស៊ាននិយាយថា "អាជីវកម្មហាឡាល់គឺអន្ដរជាតិ ពិសេសចំណីអាហារហាឡាល់ដែលមិនមែនគ្រាន់តែបានរៀបចំទុក និងដំណើរការផលិតផលម្ហូបអាហារដែលអនុលោមតាមតម្រូវការនៃសាសនាអ៊ីស្លាមប៉ុណ្ណោះទេ ប៉ុន្ដែរវាក៏មានជីវជាតិ មានសុខភាពល្អ និងល្អសម្រាប់មនុស្សគ្រប់គ្នា។ ដូច្នេះដំបូងអ្នកត្រូវតែប្ដូរការយល់ឃើញថាអាហារហាឡាល់គឺសម្រាប់តែជនជាតិមូស្លីមប៉ុណ្ណោះ"។ ដោយធ្វើការចែករំលែកសុន្ទរកថាបើកព្រឹត្ដិការណ៍ និងគូសបញ្ជាក់ពីសារសំខាន់ៗនៃម្ហូបអាហារហាឡាល់សម្រាប់ទាំងសហគមន៍មូស្លីម និងពិភពលោក។

លោក Pitsuwan បានបន្ថែមថា "អាជីវកម្មម្ហូបអាហារហាឡាល់មានតម្លៃ 175 ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅតំបន់កណ្ដាល និងអាស៊ីខាងត្បូង, 93 ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍, 5 ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅប្រទេសចិន, 63 ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅតំបន់អឺរ៉ុប និង 14 ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅអាមេរិកខាងជើង"។ "នៅអាមេរិកមានផលិតផលចំនួន 86,000 ផលិតផលដែល kosher យោងទៅតាមសហគមន៍ជនជាតិ Jewish ។ លើសពីនេះសហគមណ៍ជនជាតិ Jewish ប្រើប្រាស់តែ 15% នៃផលិតផលប៉ុណ្ណោះ ខណៈ 16% [នៃផលិតផល kosher] ត្រូវបានប្រើប្រាស់ដោយជនជាតិមូស្លីមនៅអាមេរិកខាងជើង។ ដែលនេះពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់" ។

ដើម្បីបំពេញចន្លោះក្នុងទីផ្សារពិភពលោក ឥលូវនេះផលិតករម្ហូបអាហារហាឡាល់ របស់ថៃមានការទទួលស្គាល់ពីវិញ្ញាបនប័ត្រហាឡាល់ដែលតម្រូវអោយមានដើម្បីបង្កើនការនាំចេញនៃអាហារហាឡាល់ពីប្រទេសថៃ។

លោក Pitsuwan បាននិយាយថា "ហាឡាល់ជាសញ្ញាសម្រាប់ផលិតផលទាំងអស់ពីប្រទេសថៃដែលត្រូវតែគួរអោយជឿទុកចិត្ដ បានទទួលស្គាល់ និងបានទទួលយកមិនត្រឹមតែអ្នកប្រើប្រាស់ដែលជាជនជាតិមូស្លីមប៉ុណ្ណោះទេ ប៉ុន្ដែក៏ត្រូវបានត្រួតពិនិត្យជីវជាតិ និងសុខភាពដោយប្រជាជនថៃ តំបន់អាស៊ីអាគ្នេយ៍ និងពីពិភពលោកផងដែរ។"

ថ្មីៗនេះ រដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងសំខាន់បំផុតទៅលើការអភិវឌ្ឍន៍ឧស្សហកម្មចំណីអាហារហាឡាល់។ ជាក់ស្ដែងសាកលវិទ្យាល័យ Chulalongkorn មានមជ្ឈមណ្ឌលវិទ្យាសាស្ដ្រហាឡាល់មួយដែលមានមន្ទីរពិសោធន៍សម្រាប់ការបញ្ជាក់ និងការបង្កើតអាហារហាឡាល់ថ្មី។

លោក Pitsuwan និយាយថា "ម្យ៉ាងវិញទៀត អាជីវកម្មហាឡាល់អាចជួយអោយមានវិស័យទេសចរណ៍ ជាពិសេសវិស័យវេជ្ជសាស្ដ្រ និងសុខភាព"។ "បណ្ដាក្រុមហ៊ុនរបស់ថៃក៏កំពុងតែស្វែងរកដៃគូក្នុងប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីផងដែរ ដើម្បីជួយសម្រួលដល់ការនាំចេញផលិតផលហាឡាល់ ដោយសារប្រទេសថៃគឺជាអ្នកនាំមុខម្នាក់ខាងផលិតផលអាហារហាឡាល់ដែលមានគុណភាពល្អ"។

អ្នករៀបចំព្រឹត្ដិការណ៍មានជំនឿចិត្ដចំពោះជោគជ័យនៃពិព័រពាណិជ្ជកម្ម និងសក្ដានុពលនៃក្រុមហ៊ុនហាឡាល់នេះខ្លាំងណាស់។

ប្រធាន TMTA និយាយថា "បេសកម្មមួយក្នុងចំណោមបេសកកម្មសំខាន់របស់សមាគមពាណិជ្ជកម្មថៃ-មូស្លីម គឺដើម្បីលើកកម្ពស់ និងលើកទឹកចិត្ដដល់ពាណិជ្ជករជនជាតិមូស្លីមក្នុងប្រទេសថៃ ដើម្បីបង្កើន [គុណភាពនៃ] ផលិតផល និងសេវាកម្មរបស់ពួកគេអោយក្លាយជាការប្រកួតប្រជែងមួយលើកម្រិតទីផ្សារអន្ដរជាតិ"។ "យើងជឿជាក់ថាពិព័រនេះជាជំហានដំបូងដ៏សំខាន់មួយក្នុងការបើកឱកាសបន្ថែមសម្រាប់សមាជិក និងអាជីវកម្មហាឡាល់របស់យើងក្នុងប្រទេសថៃទាំងមូល"។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.thaimuslimtrade.com

រៀបរៀងពាក្យដោយ: Pimsirinuch Borsub

 

365821