Issue 47

GIZTIX គឺជាអ្នកផ្តល់ទម្រង់ឡូជីស្ទិកបែបថ្មីដែលបង្កើនគុណប្រយោជន៍នៃការប្រកួតប្រជែងសម្រាប់សហគ្រិនខ្នាតតូចនិងមធ្យមរបស់ថៃ។

ក្រុមហ៊ុន Thai startup GIZTIX ត្រូវបានបង្កើតឡើងដោយ Sittisak Wongsomnuk, Sarawut Kittirattanasopha និង Nattawut Hanpongkul ក្នុងឆ្នាំ 2015។ បុគ្គលទាំងបីនាក់នេះគឺជាអ្នកជំនាញផ្នែកឡូជីស្ទិព័ត៌មានវិទ្យា។

គំនិតដំបូងឡើយគឺបានមកពីលោក Wongsomnuk ដែលចង់ផ្លាស់ប្តូរអាជីវកម្មឡូជីស្ទិកគ្រួសាររបស់ទៅជាឡូជីស្ទិកតាមប្រព័ន្ធអេឡិកត្រូនិក។ បន្ទាប់ពីការធ្វើតេស្តសាកល្បងលើអាជីវកម្មរបស់គ្រួសារគាត់ គាតបានមើលឃើញសក្តានុពលខ្លាំងក្លាសម្រាប់ប្រព័ន្ធនេះ។

Wongsomnuk និយាយថា "ក្នុងប្រទេសថៃ យើងមិនមានទម្រង់ណាមួយសម្រាប់ឡូជីស្ទិកឧស្សាហកម្មទេ បើទោះបីជាវាគឺជាវិស័យធំមួយនៅក្នុងប្រទេសក្តី។"
GIZTIX គឺជាទីផ្សារសម្រាប់ការទិញនិងលក់សេវាដឹកជញ្ជូន ដែលឡូជីស្ទិកអនឡាញរបស់ក្រុមហ៊ុនអនុញ្ញាតអ្នកដឹកជញ្ជូនអាចពិនិត្យនិងផ្ទៀងផ្ទាត់តម្លៃ និងធ្វើការទូទាត់ប្រាក់តាមអនឡាញយ៉ាងឆាប់រហ័សបំផុត។ វាជួយទាំងការពន្លឿងល្បឿននិងធ្វើឱ្យឡូជីស្ទិកមានភាពសាមញ្ញ។ Wongsomnuk និយាយថា "ប្រព័ន្ធឡូជីស្ទិករបស់ថៃមិនត្រឹមតែគួរត្រូវធ្វើ ប៉ុន្តែគឺត្រូវធ្វើជាប្រព័ន្ធឡូជីស្ទិកតាមប្រព័ន្ធអេឡិកត្រូនិកដាច់ខាត។"

ហេតុផលចម្បងនៅពីក្រោយការបង្កើតទម្រង់ឡូជីស្ទិកតាមប្រព័ន្ធអេឡិកត្រូនិកគឺដើម្បីគាំទ្រនិងជួយដល់សហគ្រិនខ្នាតតូចនិងមធ្យមឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី។ សមាជិករបស់ GIZTIX អាចចូលប្រើប្រាស់គេហទំព័រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកដោយសេរី និងក៏អាចប្រើប្រាស់កម្មវិធីសម្រាប់ការផ្តល់តម្លៃយ៉ាងងាយស្រួលផងដែរ។ គាត់បន្ថែមថា សំខាន់ជាងនេះទៀត ក្នុងនាមជាទីផ្សារមួយ ក្រុមហ៊ុននឹងបង្កើតឱកាសយ៉ាងច្រើនសម្រាប់សមាជិកក្នុងការជួបជាមួយអតិថិជននៅជុំវិញពិភពលោកនិងធ្វើការដោះដូរអាជីវកម្មដោយត្រូវចំណាយជើងសារតែម្តង់ប៉ុណ្ណោះ។

គាត់និយាយថា "យើងមិនចង់ចំណេញច្រើនពេកនោះទេ។ យើងចង់ជួយដល់សហគ្រាសធុនតូចនិងមធ្យមរបស់ថៃ ហើយយើងមានមោទនភាពដែលអតិថិជនរបស់យើងជឿជាក់និងទុកចិត្តសេវាកម្មរបស់យើងកាន់តែច្រើនឡើង។"

 

GIZTIX មានការរីកចម្រើនយ៉ាងខ្លាំងជាមួយអតិថិជនចិន ហុងកុង សឹង្ហបុរី ម៉ាឡេស៊ី អង់គ្លេស អាមេរិក និងអូស្ត្រាលីដែលបានប្រើប្រាស់សេវាកម្មរបស់យើង។ បន្ថែមទៅនឹងការផ្តល់មតិជាវិជ្ជមានពីអតិថិជនរបស់ខ្លួន ក្រុមហ៊ុនបានទទួលនូវពានរង្វាន់ជាច្រើន ដូចជាពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានថៃឆ្នាំ 2015, ពានរង្វាន់ DTAC Accelerate 2015 និង Echelon ថៃឆ្នាំ 2015។

Wongsomnuk និយាយថា "ក្រៅពីជាម៉ូដែលអាជីវកម្មរឹងម៉ាំមួយ ក្រុមរបស់យើងមានជំនាញ។ វាពិតជាការពិបាកណាសក្នុងការស្វែងរកអ្នកជំនាញឡូជីស្ទិកបច្ចេកវិទ្យាព័ត៌មាន។" "អ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតគឺពង្រីកក្រុមរបស់យើងនិងអភិវឌ្ឍកម្មវិធីសូហ្វវែររបស់យើង។ នៅក្នុងអំឡុងឆ្នាំនេះ GIZTIX នឹងបង្កើតប្រព័ន្ធទូទាត់ប្រាក់និងកក់ រួមមានបញ្ជីតម្លៃពីចម្ងាយសម្រាប់ការដឹកជញ្ជូនដើម្បីឱ្យអតិថិជនអាចស្វែងរកបញ្ជីតម្លៃកាន់តែស្រួល។ ជាងនេះ ប្រព័ន្ធរបស់យើងនឹងអាចប្រើប្រាស់បានជាមួយឧបករណ៍ចល័តយ៉ាងពេញលេញ។"

សហគ្រិនវ័យក្មេងនេះជឿថាការចូលមកដល់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅចុងខែធ្នូនេះ នឹងមានផលប៉ះពាល់ដល់ការធ្វើអាជីវកម្មពិតជាពុំខាន។
គាត់និយាយថា "ការចូលជាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងនាំឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។" "អ្នកដែលនៅតែបន្តធ្វើអាជីវកម្មដោយដៃនឹងបាត់បង់ការប្រកួតប្រជែង។ ពួកគេត្រូវផ្លាស់ប្តូរខ្លួនគេទៅជាសហគ្រិនឡូជីស្ទិកតាមប្រព័ន្ធអេឡិកត្រូនិក បើមិនដូច្នេះទេពួកគេនឹងមិនអាចប្រកួតប្រជែងជាមួយអ្នកផ្សេងបានទេ។ ការប្រើប្រាស់ប្រព័ន្ធឡូជីស្ទិកតាមប្រព័ន្ធអេឡិកត្រូនិកបង្កើតនូវអត្ថប្រយោជន៍នៃការប្រកួតប្រជេងសម្រាប់អាជីវកម្ម។ ខ្ញុំច្បាស់ថាប្រព័ន្ធរបស់យើងពិតជាអាចផ្តល់នូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងសម្រាប់អតិថិជននិងអាជីវកម្មរបស់ពួកគេ។"

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://www.giztix.com

អត្ថបទដោយ៖ Patcharee Taedangpetch, រូបភាពស្វាគមន៍នៃ GIZTIX

 

368999