Issue 69

សម្រាប់ Doi Kham ដោយអនុវត្តតាមមរតកផ្នែកនិរន្តរភាពរបស់ព្រះមហាក្សត្រ Bhumibhol ដែលសោយទីវង្គតទៅហើយ ដែលជាចំណុចសំខាន់នៃបេសកកម្មរបស់ខ្លួនក្នុងការធ្វើឲ្យជីវិតរបស់កសិករថៃ និងសហគមរបស់ពួកគេមានភាពល្អប្រសើរឡើង។

ប្រទេសថៃមានកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់ភាពសម្បូរផ្លែឈើ និងផលិតផលនានាដែលផលិត​ពីផ្លែឈើ។ នៅក្នុងឆ្នាំ 2016 ប្រទេសនេះបាននាំចេញទឹកផ្លែឈើដែលមានតម្លៃ US$741.7 លាន ដែលមានកំណើន 18.3% ប្រសិនបើប្រៀបធៀបទៅនឹងឆ្នាំមុន។

Doi Kham ត្រូវបានបង្កើតឡើងក្រោយគម្រោងដែលជាគំនិតផ្តួចផ្តើមរបស់ព្រះមហាក្សត្រ Bhumibhol Adulyadej ដែលបានចូលទីវង្គតទៅហើយ នៅក្នុងឆ្នាំ 1969 ជាអាជីវកម្មផ្នែកសង្គម ដោយធ្វើការលក់ផលិតផលចំណីអាហារកែច្នៃ ដើម្បីធ្វើឲ្យគុណភាពជីវិតរបស់កសិករ និងសហគមរបស់ពួកគេមានភាពល្អប្រសើរឡើង។ បច្ចុប្បន្ន Doi Kham បើកដំណើរការរោងចក្រជាច្រើននៅឈៀងម៉ៃ ឈៀងរ៉ៃ សាកុនណាខន និងបូរីរ៉ាំ ដែលទិញផ្លែឈើ និងបន្លែពីកសិកររាប់ពាន់នាក់នៅក្នុងភូមិរាប់រយ ដើម្បីផលិតទឹកផ្លែឈើដែលត្រៀមជាស្រេចសម្រាប់ការទទួលទាន ទឹកដែលចម្រាញ់ចេញពីផ្លែឈើ ផ្លែឈើក្រៀម ដំណាប់ផ្លែឈើ ផ្លែឈើកំប៉ុង ទឹកជ្រលក់រសជាតិប៉េងប៉ោះ ផ្លែឈើកក និងម្សៅសណ្តែក។

Pipatpong Israsena ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ផលិតផលចំណីអាហារ Doi Kham មានប្រសាសន៍ថា ​"វត្ថុគ្រប់យ៉ាងដែលយើងដាក់ចូលទៅក្នុងផលិតផលនានា គឺបានមកពីធាតុធម្មជាតិ"។ "គ្រប់ដំណក់នៃទឹកផ្លែឈើដែលទៅដល់ដៅរបស់អ្នកទទួលទាន ត្រូវបានផលិតឡើងដោយរួមជាមួយការលះបង់របស់កសិករ។"

Israsena បន្ថែមថា សម្រាប់ Doi Kham គុណភាពរបស់ផលិតផល គឺជាចំណុចចម្បង ដោយក្រុមហ៊ុនធ្វើការទូទាត់ប្រាក់ជូនកសិករក្នុងអត្រាខ្ពស់ជាងតម្លៃទីផ្សារបន្តិចសម្រាប់ការផលិត ដើម្បីធានាថាខ្លួនទទួលបានផ្លែឈើ និងបន្លែដែលល្អបំផុត។ ក្រុមហ៊ុនក៏បានទទួលពានរង្វាន់ម៉ាកសញ្ញាដែលមានទំនុកចិត្តរបស់ប្រទេសថៃ (ឬ T Mark) ពី DITP ផងដែរ ដែលនេះគឺជាសញ្ញាសម្គាល់នៃគុណភាព និងភាពល្អឥតខ្ចោះ ជាពិសេសពាក់ព័ន្ធនឹងពលកម្ម ទំនួលខុសត្រូវផ្នែកសង្គម និងបរិស្ថាន។

Israsena មានប្រសាសន៍ថា "Doi Kham យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបរិស្ថាន។ យើងបានដំឡើងប្រព័ន្ធធ្វើប្រព្រឹត្តិកម្មទឹកមួយ ហើយយើងក៏បានផ្តួតផ្តើមគំនិតបង្កើតគម្រោងមួយដើម្បីធានាថា ប្រភពទឹកនៅតែទទួលបានការថែរក្សាបានយ៉ាងស្អាតផងដែរ។" "នាពេលថ្មីៗនេះ យើងក៏បានដំឡើងដំបូលប្រើថាមពលពន្លឺព្រះអាទិត្យនៅរោងចក្រនានាដើម្បីផលិតអគ្គិសនីផងដែរ។ សូម្បីតែអគារការិយាល័យរបស់យើងនៅទីក្រុងបាងកកក៏ទទួលបានការបញ្ជាក់អំពី LEED (ភាពជាអ្នកដឹកនាំនៅក្នុងការរចនាផ្នែកថាមពល និងបរិស្ថាន) កម្រិតមាសផងដែរ ដែលនេះមានន័យថាក្រុមហ៊ុនប្រើប្រាស់ធនធានយ៉ាងមានប្រសិទ្ធភាព ដោយប្រើប្រាស់ទឹក និងថាមពលតិច និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។"

ដោយមានជំហរដ៏រឹងមាំនៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន បច្ចុប្បន្ន Doi Kham កំពុងពង្រីកខ្លួនទៅកាន់ប្រទេស និងទឹកដីផ្សេងៗទៀតនៅអាស៊ាន ដូចជានៅប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌនេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន និងចិន ដោយមិនបាត់បង់ការផ្តោតលើគោលដៅរបស់ខ្លួនក្នុងតបស្នងដល់សង្គមវិញឡើយ។

Israsena មានប្រសាសន៍ថា "ក្នុងរយៈពេលមួយរយឆ្នាំទៀត ខ្ញុំមានបំណងធ្វើឲ្យ Doi Kham ក្លាយជាមរតកមួយរបស់ព្រះមហាក្សត្រ Bhumibhol Adulyadej ដែលបានសោយទីវង្គតទៅហើយនោះ។" "ប្រជាជនតែងតែមានចម្ងល់ថាតើនិរន្តរភាពអាចយកមកអនុវត្តបានដែរឬទេ ហើយ Doi Kham គឺជាសក្ខីភាពដែលថា ក្រុមហ៊ុនមួយអាចទទួលបានប្រាក់ចំណេញ ស្របពេលជាមួយគ្នានោះវាក៏អាចថែរក្សាគោលការណ៍របស់ខ្លួនក្នុងការជួយកសិករ និងសហគមរបស់ពួកគេក្នុងការបង្កើតគុណភាពជីវិតដែលកាន់តែល្អប្រសើរមួយសម្រាប់ខ្លួនរបស់ពួកគេតាមរយៈវិស័យកសិកម្មបានផងដែរ។"

ពាក្យសម្តីដោយ Pimsirinuch Borsub

 

 

366727