Issue 67

Bathroom Design លាតត្រដាងពីរបៀបការរចនា និង ការច្នៃប្រឌិតថ្មី​បានជួយវាជ្រៀតចូលទីផ្សារបរទេស។

Eard Charuratana នាយកគ្រប់គ្រង Bathroom Design ដែលជារោងចក្រឈានមុខគេនៃផលិតផលបន្ទប់ទឹក បាននិយាយថា "ការរចនា និងការច្នៃប្រឌិតថ្មីដើរតួនាទីយ៉ាងសំខាន់លើ​ភាពជោគជ័យ​ក្នុងអាជីវកម្មរបស់យើង។" "យើងផ្តល់អាទិភាពលើការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) ដោយសារតែយើងចង់ផ្តល់ជូននូវផលិតផលល្អសមរម្យបំផុតសម្រាប់តម្រូវការផ្សេងគ្នារបស់អតិថិជនរបស់យើង។"

បន្ថែមពីលើការអភិវឌ្ឍអាងងូតទឹកដើម្បីបំពេញតាមតម្រូវការជាក់លាក់​របស់អតិថិជននីមួយៗ Bathroom Design បន្ថែមតម្លៃដោយបញ្ចូលនូវ​បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតថ្មីៗ​ទៅដល់ការរចនារបស់ខ្លួន។ នេះរួមទាំង I-Command ដែលឱ្យអ្នកប្រើបំពេញទឹកតាមរយៈទូរស័ព្ទចល័ត, I-Aroma ជាចំហាយសារធាតុសំណើមអ័ព្ទឆ្លាតវៃជាមួយក្លិនឈ្ងុយ និង I-Color ដែលផ្តល់ជូនអតិថិជននូវភាពខុសគ្នានៃស្រមោលពន្លឺ។

Charuratana ពន្យល់ថា "ក្រុម R&D របស់យើងតែងតែសួរប្រភេទអ្វីនៃអាងងូតទឹកដែលយើងត្រូវការ និងអ្វីដែលអតិថិជនរបសយើងអាចចូលចិត្តជា ពីព្រោះមនុស្សពីប្រទេស ឬតំបន់នីមួយៗមានទំហំខ្លួន របៀបរបបងូតទឹក និងចំណូលចិត្តខុសគ្នា"។ "ជនជាតិជប៉ុនចូលចិត្តដេកត្រាំ និងសម្រាកក្នុងអាងទឹកក្ដៅ។ ពួកគេចង់បានអាងតូចជាមួយមុខងារតិចតួចបំផុត ខណៈដែលពួកអារ៉ាប់​ចង់បានអាងធំ ដែលមនុស្សបួននាក់អាច​ងូតទឹកជាមួយគ្នា។"

បានបង្កើតឡើងក្នុងឆ្នាំ 1996 ជាអ្នកនាំចូលគ្រឿងសម្ភារៈបន្ទប់ទឹក Bathroom Design បានចាប់ផ្តើមផលិតយីហោផ្ទាល់របស់ខ្លួនពីរបីឆ្នាំក្រោយមក។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតអាងងូតទឹក និងសំភារៈអនាម័យផ្សេងទៀត ដោយនាំចេញផលិតផលរបស់ខ្លួនទៅកាន់ជាង 30 បណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងមជ្ឈឹមបូព៌ា។

ទិន្នន័យពីការិយាល័យសេដ្ឋកិច្ចឧស្សហកម្មបង្ហាញថា ក្នុងឆ្នាំ 2015 តម្លៃ​នៃការនាំចេញផលិតផលសេរ៉ាមិចរបស់ប្រទេសថៃមានចំនួនប្រមាណ 758 លានដុល្លារអាមេរិក, ប្រហែល 170 លានដុល្លារអាមេរិកនៃអ្វីដែលមានក្នុង​សំភារៈអនាម័យ។ ទីផ្សារនាំចេញចម្បងរួមមានជប៉ុន អាមេរិក ចិន អាល្លឺម៉ង់ និង​បណ្តា​ប្រទេសអាស៊ាន។

Charuratana និយាយថា "យើងមានអ្នកចែកចាយតែមួយគត់នៅក្នុងប្រទេសនីមួយៗ ដែលត្រូវតែអាចជួយដល់អតិថិជនរបស់យើងនៅពេលចាំបាច់។ ពួកគេត្រូវតែណែនាំអតិថិជនពីរបៀបប្រើអាងងូតទឹក ក៏ដូចជាទទួល​ខុសត្រូវ​សម្រាប់ការដំឡើងអាង ការថែទាំ និងសេវាបន្ទាប់ពីការលក់ក្នុង​ប្រទេសនោះ"។ "លើទីផ្សារសាកល យើងមានគូប្រកួតប្រជែងដ៏ខ្លាំងជាច្រើន ដូច្នេះ R&D របស់យើងត្រូវតែផ្ដល់ជូនផលិតផលល្អបំផុតសម្រាប់ទីផ្សារគោលដៅ។

ក្រុមហ៊ុននេះបានរកឃើញដៃគូជឿទុកចិត្ត និងសក្តានុពលមួយចំនួនដោយ​ចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មដែលរៀបចំដោយ DITP ក្នុងប្រទេសថៃ និងបរទេស។ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ជាច្រើនក្នុង និងក្រៅប្រទេសផងដែរ។ អរគុណចំពោះការរចនាដែលផ្តោតលើអតិថិជន និងការច្នៃប្រឌិតថ្មី។ រង្វាន់ទាំងនេះរួមមាន DEmark របស់ប្រទេសថៃ G-Mark របស់ប្រទេសជប៉ុន និង Red Dot Design របស់ប្រទេសអាល្លឺម៉ង់។

Charuratana បាននិយាយថា "ក្រុមហ៊ុននេះមានគោលបំណងក្លាយជាអ្នកឈានមុខគេនៅក្នុងទីផ្សារ​គ្រឿងអេឡិចត្រូនិចទំនើបៗនៅក្នុងតំបន់អាស៊ាន ហើយយើងនឹងពង្រឹក​អាជីវកម្មរបស់យើងនៅទីផ្សារបរទេស ដូចជាឥណ្ឌូនេស៊ី និងហ្វីលីពីន"។

សម្រាប់ព័ត៌មានបន្ថែម ចូលមើល www.bathroomtomorrow.com

ពាក្យពេចន៍របស់ Somhatai Mosika

365742