Issue 65

អ្នក​ជំនាញ​ខាងដូងបានជួយ SME ថៃឱ្យឈ្នះបេះដូងរបស់អ្នកប្រើប្រាស់ដែលគិតគូរអំពីសុខភាពជាមួយនឹងផលិតផលសុខភាព និងសម្រស់របស់ខ្លួន។

ការបន្ថែមតម្លៃទៅលើផលិតផលកសិកម្មក្នុងស្រុកបានក្លាយជាយុទ្ធសាស្ដ្រមួយក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗរបស់ប្រទេសថៃដើម្បីរក្សាភាពប្រកួតប្រជែងនៅក្នុងទីផ្សារជំនួញពិភពលោកបច្ចុប្បន្ន ហើយប្រេងត្រូពីកាណាបានបញ្ជាក់ថា វាដំណើរការបានល្អ។

លោក Suradej Ninek នាយកគ្រប់គ្រង Tropicana Oil ដែលបានប្រែក្លាយអាជីវកម្ម OTOP (One Tambon One Product) របស់គាត់ដោយជោគជ័យទៅជាយីហោថៃល្បីល្បាញបំផុតក្នុងទីផ្សារបរទេស បានមានប្រសាសន៍ថា "ផលិតផលកសិកម្មគឺជាភាពខ្លាំងរបស់ប្រទេសថៃ។ ជាមួយនឹងការស្រាវជ្រាវ និងកាអភិវឌ្ឍ (R&D) ល្អ, យើងអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតចេញពីពួកគេ និងបង្កើតផលិតផលដែលបន្ថែមតម្លៃថ្មីសម្រាប់អតិថិជន"។

Ninek បានបង្កើតក្រុមហ៊ុននេះក្នុងឆ្នាំ 2003 ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ 100% នូវប្រេងដូងសុទ្ធដែលមានសម្ពាធត្រជាក់ ដែលជាផលិតផលដំបូងរបស់ Tropicana Oil។

គាត់ពន្យល់ "ការរួមបញ្ចូលគ្នានូវស្មារតីក្នុងស្រុកពីស្រុកកំណើតរបស់ខ្ញុំក្នុងខេត្ត Surat Thani ជាមួយនឹងបច្ចេកវិទ្យាទំនើប យើងអាចផលិតបានប្រេងដូងសុទ្ធជាមួយនឹងក្លិនប្លែកគេដែលងាយស្រួលប្រើប្រាស់ និងបរិភោគសម្រាប់សុខភាពល្អ"។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាជំនួញអន្តរជាតិ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ តម្លៃនៃការនាំចេញដូង និងផលិតផលដូងរបស់ប្រទេសថៃមានចំនួនប្រមាណជា US$321 លាន (11,2 លានបាត) ក្នុងឆ្នាំ 2015។ ប្រហែល 60% នៃចំនួននេះគឺបានមកពីការនាំចេញទឹកខ្ទិះដូងទៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី បន្ទាប់មកការនាំចេញប្រេងដូងទៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដូងស្រស់ទៅប្រទេសចិន សហភាពអារ៉ាប់រួម និងហុងកុង និងទឹកដូងកំប៉ុងទៅសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី។

ដោយបានចាប់ផ្តើមជាមួយនឹងផលិតផលតែមួយនៅក្រោមយីហោ Tropicana Oil, Ninek ឥឡូវនេះផ្ដល់នូវជួរផលិតផលទូលំទូលាយដែលស្ថិតក្រោមយីហោបីផ្សេងគ្នាដោយផ្អែកលើប្រភេទ និងអ្នកប្រើប្រាស់គោលដៅ ដូចជា ផលិតផលសុខភាព និងសម្រស់ Tropicana សម្រាប់អ្នកប្រើប្រាស់ធំៗ, ដំណោះស្រាយសម្រស់កម្រិតខ្ពស់ Kalapa និងប្រេងឆា Rain&Shine។

គាត់និយាយថា "យើងបន្ដពង្រឹង និងអភិវឌ្ឍផលិតផលរបស់យើង និងអប់រំអ្នកប្រើប្រាស់របស់យើងអំពីអត្ថប្រយោជន៍នៃដូង ក្រុមហ៊ុនបានបម្រុងទុកប្រហែង 5% នៃការចំណាយសរុបលើ R&D ប្រចាំឆ្នាំ។ "ផលិតផលរបស់យើងបានទទួលការបញ្ជាក់ជាស្ដង់ដារពីអង្គការដែលបានបង្កើតទូទាំងពិភពលោក រួមទាំងសញ្ញាទំនុកចិត្តថៃ (T Mark) ដែលជានិមិត្តសញ្ញាមួយនៃឧត្តមភាព និងគុណភាពជាទីទុកចិត្ត។ ទាំងនេះជួយយើងឱ្យពង្រីកអាជីវកម្មទៅបរទេសកាន់តែងាយស្រួល។"

បច្ចុប្បន្ន ក្រុមហ៊ុននាំចេញផលិតផលទៅកាន់ទីផ្សារចំនួន 16 រួមទាំងប្រទេសជប៉ុន ចិន ហុងកុង អូ​ស្រ្តា​លី នូវែលសេឡង់ រុស្ស៊ី និងញូវែ​ល​សេ​ឡង់។ Ninek កំណត់គោលដៅសម្រាប់ Tropicana ឱ្យក្លាយជាយីហោសាកល ក្នុងឆ្នាំ 2018។ ដើម្បីឈានដល់គោលដៅនេះ ក្រុមហ៊ុនបានផ្ដោតលើការពង្រឹងធនធានមនុស្សរបស់ខ្លួន និងការអភិវឌ្ឍផលិតផលដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់សាកល។

គាត់និយាយថា "យើងនឹងណែនាំស្លាកសញ្ញា និងការវិចខ្ចប់ថី្មរបស់យើងនៅពេលក្រោយក្នុងឆ្នាំនេះ"។ "យើងនឹងពង្រីកអាជីវកម្មរបស់យើងនៅអឺរ៉ុប និងអាស៊ីបូព៌ា ដែលយើងបានសម្លឹងឃើញសក្ដានុពល ប៉ុន្ដែមិនទាន់បានលក់ផលិតផលរបស់យើងនៅឡើយ។"

សម្រាប់ព័ត៌មានបន្ថែម ចូលមើល visit www.tropicanaoil.com

ពាក្យពេចន៍ដោយ Somhatai Mosika

366526