Issue 54

ជាមួយនឹង​ជំនាញអាជីវកម្មដ៏ទូលំទូលាយនិង​បណ្តាញក្នុង​តំបន់រឹងម៉ាំ V-Serve មាន​បំណង​ចង់ក្លាយ​ជា​ក្រុមហ៊ុនឡូជីស្ទីក​ឈានមុខគេ​ក្នុងទីផ្សារ។

ការបង្កើត​សហគមន៍​សេដ្ឋកិច្ចអាស៊ាន​ (AEC) ជាទីផ្សារ​តែមួយ​នៅចុងឆ្នាំ 2015 បានផ្តល់​អត្ថប្រជយោជន៍​ជាច្រើនដល់ក្រុមហ៊ុនក្នុងតំបន់​ ជាពិសេស​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ឡូជីស្ទីក។ លោកTanit Sorat យល់ថា V-Serve ស្ថិតក្នុងស្ថានភាពពិតប្រាកដ​ក្នុងទទួលបានប្រយោជន៍​ពី​ការរីកចម្រើននេះ។

លោកប្រធានក្រុមហ៊ុន V-Serve គ្រុប លើកឡើងថា "V-Serve កំពុងក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ឡូជីស្ទីក​ឆ្លងដែន​ឈានមុខគេ​នៅក្នុងអាស៊ាន។"

ចាប់តាំងពីការចាប់ផ្តើមដំណើរការ​នៅឆ្នាំ 1980 ក្រុមហ៊ុន V-Serve បានអភិវឌ្ឍ​ពី​ក្រុមហ៊ុនដឹក​ជញ្ជូន​ទំនិញតែមួយ​ទៅជា​ក្រុមមួយក្នុងការផ្តល់សេវា​ឡូជីស្ទីករួមគ្នាពីការចេញឃ្លាំងស្តុក ការបែងចែកផលិតផល​ ការជម្រះពន្ធគយ និង​ការដឹកជញ្ជូន។

បើតាមលោក Sorat ឱ្យដឹងថា ក្រុមហ៊ុនមាន​អតិថិជនប្រមាណ 700 ជាចម្បងគឺ​ផ្នែកយានយន្ត អេឡិកត្រូនិក សារធាតុគីមីនិង​ឧស្សាហកម្មដែក ដែល​ភាគច្រើននៃពួកគេគឺជាជនជាតិ​ជប៉ុន។ ក្រុមហ៊ុន​មានទាំងផ្នែកការិយាល័យជប៉ុននិងមីយ៉ានម៉ាដែលមាន​បុគ្គលិក​និយាយភាសា​ដើម ដែល​ផ្តល់ឱ្យដល់​អតិថិជន​នូវ​ដំបូន្មាន​ផ្នែក​ពាណិជ្ជកម្ម​ វិនិយោគ និង​ឡូជីស្ទីក។

គាត់បាននិយាយថា "យើងមានបុគ្គលិកនិយាយភាសាដើមក្នុងការ​ជួយ​អតិថិជន​បរទេស​របស់យើង​ ពីព្រោះ​យើងដឹងពីការផ្តល់សេវាល្អប្រសើរតាមតម្រូវការរបស់ជប៉ុន" គាត់បានបន្ថែមថា ក្រុមហ៊ុន​ក៏មាន​សេវា​ហៅទូរស័ព្ទបម្រើអតិថិជន​ 24 ម៉ោង​ជាភាសាថៃ និងភាសាអង់គ្លេស ដូច្នេះ​អតិថិជនអាច​ទាក់ទង​មកក្រុមហ៊ុន​បានគ្រប់ពេល។

លោក Sorat ជឿថាសហគមន៍ AEC បានបង្កើត​ទាំង​ឱកាស​និង​បញ្ហាប្រឈម​សម្រាប់​ក្រុមហ៊ុន​ឡូជីស្ទីក ប៉ុន្តែ​សម្រាប់​ V-Serve ត្រៀមខ្លួនជាស្រេច​ក្នុងការប្រកួតប្រជែង​ក្នុងការ​ពង្រីកទីផ្សារ​នេះ។

ក្រុមហ៊ុនប្រឹក្សាយោបល់សកល Frost & Sullivan ព្យាករណ៍ថាឧស្សាហកម្ម​ឡូជីស្ទីក​របស់ប្រទេស​ថៃ​ថានឹងកើនឡើងពី 7.5% ទៅ 85.9 ពាន់លានដុល្លារក្នុងឆ្នាំ 2016។ ជារួម​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក​បាន​កើនឡើង​ជាមធ្យម​ 7.6% ប្រចាំឆ្នាំចាប់ពី 2011-2016 ដែលមានតម្លៃសរុប​លើសពី​ 4 ពាន់ពាន់លានដុល្លារ​ក្នុងឆ្នាំ 2016។

លោក Sorat និយាយថា "យើងនឹងមើលឃើញពីការប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងឧស្សាហកម្ម​នេះ​ ដោយសារតែ​ក្រុមហ៊ុនផ្តល់សេវាឡូជីស្ទីក​បរទេស​ដែលមានសមត្ថភាព​ជាច្រើន​បាន​ចូលមកវិនិយោគ​ក្នុងតំបន់​នេះ​ដើម្បី​ទទួលបាន​ចំណែកមួយនៃការរីកចម្រើនយ៉ាងឆាប់រហ័ស​ទីផ្សារនេះ។"

ទោះជាយ៉ាងណាក្តី គាត់មានជំនឿចិត្តថាភាពខ្លាំង​របស់ V-Serve ក្នុងការច្នៃប្រឌិត បត់បែន និងការផ្តល់សេវាស្របតាមតម្រូវការ ភ្ជាប់ជាមួយនឹង​ជំនាញ​របស់បុគ្គលិក​របស់ខ្លួន នឹងធ្វើ​វា​ឱ្យក្លាយ​ជាជម្រើសដ៏ប្រសើរ​សម្រាប់អតិថិជន​ទាំងឡាយ។

គាត់បាននិយាយថា "យើងផ្តល់នូវ​សេវាគុណភាព​អន្តរជាតិ​ ដោយគិតតម្លៃនៃទីផ្សារថៃ។" "V-Serve មានដៃគូ​ក្នុងស្រុករឹងម៉ាំក្នុងបណ្តាប្រទេសអាស៊ាន ហើយយើងក៏មានការិយាល័យ​នៅប្រទេស​មីយ៉ានម៉ា និង​ Penang ប្រទេសម៉ាឡេស៊ី ក៏ដូចជា​នៅ​តាមតំបន់ព្រំដែន​នានា ដូចជា​ ស្រុក Sadao ក្នុងខេត្ត Songkhla ដើម្បីសម្រួល​សេវាកម្មរវាង​ប្រទេសថៃនិង​ប្រទេសជិតខាង។

សម្រាប់ព័ត៌មានបន្ថែម​ សូមមើលគេហទំព័រ www.v-servelogistics.com

អត្ថបទដោយ Somhatai Mosika

 

369092