Issue 53

ដោយខិតកាន់តែជិតទៅកាន់អាស៊ាន ប្រទេសឥណ្ឌាអាចក្លាយជាច្រកដ៏មានសក្ដានុពលសម្រាប់ក្រុមហ៊ុនថៃក្នុងការជ្រៀតចូលទៅក្នុងទីផ្សារអាស៊ីទក្សិណ។

"អ្នកប្រើប្រាស់ជនជាតិឥណ្ឌា ចូលចិត្តប្រជាជនថៃ និងចូលចិត្តប្រើផលិតផលថៃដោយសារតែពួកគេជឿជាក់លើគុណភាព"អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស (DFT) លោកAdulChotinisakornថ្លែងទៅកាន់សិក្ខាកាមនៅក្នុងសិក្ខាសាលInsight into Indiaដែលបានរៀបចំឡើយដោយ DFT នៅថ្ងៃទី១២ ខែឧសភា នៅក្នុងទីក្រុងបាងកក។ "ផលិតផលថៃសម្រាប់ទារក និងកុមារ និងគ្រឿងសម្រាប់បរិភោគអាហារ គឺត្រូវបានទទួលស្គាល់យ៉ាងល្បីល្បាញនៅក្នុងប្រទេសឥណ្ឌា ដោយសារតែកម្រិតសុវត្ថិភាព, ការរចនាបែបទាន់សម័យ និងគុណភាពលំដាប់ថ្នាក់លេខមួយរបស់ផលិតផលទាំងនោះ។"

ប្រទេសឥណ្ឌាគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទីពីរនៅក្នុងពិភពលោក ដែលមានប្រជាជនប៉ាន់ស្មានប្រហែល ៣៥០-៤០០លាននាក់ដែលត្រូវបានចាត់ថ្នាក់ថាជាអ្នកប្រើប្រាស់ថ្នាក់កណ្ដាល។ ទិន្នន័យពីក្រសួងពាណិជ្ជកម្ម បង្ហាញឲ្យឃើញថា ឥណ្ឌាគឺជាប្រទេសជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ថ្នាក់ទី ១៥របស់ប្រទេសថៃ។ ទំហំពាណិជ្ជកម្មទ្វេរភាគីមានចំនួនទឹកប្រាក់រហូតដល់ ៧,៩ពាន់លានដុល្លាសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០១៥។

ប្រទេសពីរដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA), និងកិច្ចព្រមព្រៀងឥណ្ឌា-អាស៊ាន FTA ចូលជាធរមាននៅក្នុងឆ្នាំ ២០១០។ វាបានលុបបំបាត់របាំងពន្ធគយទៅលើផលិតផលជាច្រើនដូចជាគ្រឿងអេឡិចត្រូវនិច, គ្រឿងគីមី, គ្រឿងម៉ាស៊ីន និងវាយនភណ្ដ ឬប្រហែលជា៨០%នៃទំហំដទំនិញសរុបដែលបានជួញដូររវាង ឥណ្ឌា និងបណ្ដាប្រទេសអាស៊ាន។

Chotinisakorn លើកទឹកចិត្តអ្នកនាំចេញរបស់ថៃ ត្រូវចេះទាក់ទាញប្រជាជនឥណ្ឌាដែលជាអ្នកមានខ្លាំង ហើយដែលជាអ្នកចូលចិត្តគ្រឿងអលង្ការ, សម្ភារប្រើប្រាស់ក្នុងផ្ទះ និងការរចនាតុបតែងផ្ទះ។

គាត់មានប្រសាសន៍ថា "ដើម្បីយល់ច្បាស់អំពីទីផ្សារឥណ្ឌា, ការធ្វើឲ្យគេស្គាល់ពីយីហោ គឺជារឿងសំខាន់ ហើយវាជារឿងប្រសើរក្នុងការចូលទៅកាន់ទីផ្សារដោយលក់ដោយប្រើយីហោផ្ទាល់ខ្លួន។ ឥឡូវនេះ យីហោរបស់ថៃគឺស្ថិតនៅក្នុងចំណោមយីហោអន្តរជាតិល្បីៗដែលអ្នកប្រើប្រាស់ឥណ្ឌាមានទំនុកចិត្ត ហើយចង់ទិញខ្លាំង"។

វិនិយោគិនធំៗរបស់ថៃ រាប់ទាំងក្រុមហ៊ុន CP Group, ក្រុមហ៊ុន Delta Electronics, ក្រុមហ៊ុន Ital-Thai, ក្រុមហ៊ុនអចលនទ្រព្យ Pruksa Real Estate និងក្រុមហ៊ុនSrithai Superware, ស្របពេលដែលក្រុមហ៊ុនធំៗរបស់ឥណ្ឌានៅក្នុងប្រទេសថៃមានដូចជាក្រុមហ៊ុន Tata Group និងក្រុមហ៊ុនIndorama។

Piti Srisangnam, ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Chulalongkorn មានប្រសាសន៍ថា ឥណ្ឌាជានិមិត្តរូបទីផ្សារដ៏ធំមួយដែលមានអ្នកប្រើប្រាស់គ្រប់ជាន់ថ្នាក់ផ្សេងគ្នាមកពីគ្រប់វណ្ណៈអ្នកមាន,​អ្នកមធ្យម និងអ្នកដែលមានចំណូលធន់ទាប។

គាត់មានប្រសាសន៍ថា "ប្រសិនបើលោកអ្នកចង់ចូលទៅកៀកនឹងអ្នកប្រើប្រាស់ឥណ្ឌា នោះលោកអ្នកត្រូវកែសម្រួលផលិតផលរបស់លោកអ្នក ទៅតាមតម្រូវការរសជាតិរបស់ប្រជាជនក្នុងស្រុកគេ"។ "ដូចលោកអ្នកឃើញហើយថា ឥណ្ឌាមានរដ្ឋចំនួន២៩ ខុសៗគ្នា ហើយវាមានច្បាប់ និងវិធានរៀងៗខ្លួន។ បន្ទាប់ពីនោះ សូមជ្រើសរើសរដ្ឋដែលមានសក្ដានុពលដែលលោកអ្នកចង់ស្វែងរកទីផ្សាររបស់លោកអ្នក។"

សាស្ត្រាចារ្យ Srisangnam ជឿថាគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា រួមទាំងកិច្ចព្រមព្រៀងខាងកើត និងធ្វើនៅប្រទេសឥណ្ឌា នឹងធ្វើឲ្យប្រទេសនេះទៅជាមជ្ឈមណ្ឌលផលិតកម្មសកលធំជាងគេមួយនៅពេលអនាគត ហើយតាមរយៈនេះ ប្រទេសថៃអាចសហការជាមួយប្រទេសឥណ្ឌាទៅលើសហគ្រាសមួយចំនួន ដូចជាផ្នែកខាងរថយន្តជាដើម។

លោកមានប្រសាសន៍ថា "នៅពេលដែលផ្លូវយន្តបថដែលសង់ឡើងភ្ជាប់បីប្រទេស ឥណ្ឌា-ភូមា-ថៃ ត្រូវបានសាងសង់រួចរាល់ហើយនៅពេលក្រោយឆ្នាំនេះ វានឹងជួយកាត់ចំណាយថ្លៃដើមការដឹកជញ្ជូន និងពេលវេលាដែលត្រូវចំណាយក្នុងការដឹកជញ្ជូនផលិតផលរវាងប្រទេសថៃ និងតំបន់ដែលបានព្រមព្រៀងនៅក្នុងឥណ្ឌា"។ ផ្លូវយន្តបថចម្ងាយ១៤០០គីឡូម៉ែត្រ នឹងលាតសន្ធឹងពីទីក្រុង Moreh ភាគខាងកើតឥណ្ឌា ដោយកាត់តាមប្រទេសភូមា ទៅកាន់Mae Sot នៅក្នុងខេត្ត Tak ប្រទេសថៃ។

អត្ថបទដោយ SomhataiMosika

 

367004