Issue 52

 
 

សភាពាណិជ្ជកម្មបរទេសចម្រុះនៅក្នុងប្រទេសថៃ (JFCCT) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧០ គឺជាកន្លែងដែលប្រមូលផ្ដុំនូវសភាពាណិជ្ជកម្មចំនួន និងសមាគមពាណិជ្ជកម្ម ចំនួន ៣៣ រួបរួមកម្លាំងដើម្បីបង្កើននូវភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសថៃ។

ប្រធានសភាពាណិជ្ជកម្មបរទេសចម្រុះនៅក្នុងប្រទេសថៃ JFCCT លោក Stanley Kangមានប្រសាសន៍ថា "បេសកកម្មរបស់យើងគឺផ្សព្វផ្សាយលើកទឹកចិត្តការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសថៃ"។ "យើងក៏ធ្វើការយ៉ាងជិតស្និតជាមួយនឹងផ្នែកឯកជន ដើម្បីជួយដល់វិស័យពាណិជ្ជកម្មថៃក្នុងការពង្រីកសកម្មភាពទៅកាន់ក្រៅប្រទេស។"

យោងតាមលោក Kang ខាង JFCCT ធ្វើការជាមួយនឹងរាជរដ្ឋាភិបាលថៃ និងភ្នាក់ងាររដ្ឋាភិបាលប្រទេសនានាពីក្រុមប្រឹក្សាពាណិជ្ជកម្ម, ក្រុមប្រឹក្សាវិនិយោគ រហូតដល់សហព័ន្ធនៃឧស្សាហកម្មថៃ ដើម្បីផ្ដល់យោបល់ និងផ្ដល់អនុសាសន៍ទៅកាន់រដ្ឋាភិបាលបរទេសស្ដីពីអត្ថប្រយោជន៍ដែលទទួលបានពីសេដ្ឋកិច្ចថៃ។

លោក Kang បានបន្ថែមថា "ប្រសិនបើសេដ្ឋកិច្ចថៃមានការរីកចម្រើន និងទទួលបានអត្ថប្រយោជន៍, នោះគ្រប់ប្រទេសដែលជាផ្នែកនៃវិស័យពាណិជ្ជកម្ម ក៏នឹងទទួលបានអត្ថប្រយោជន៍ដូចគ្នា"។

ជាមួយនឹងសមាជិកជាង ៩០០០នាក់ នោះ JFCCT រៀបចំកិច្ចប្រជុំសម្រាប់គណកម្មការចម្រុះ ដូចជា ផ្នែកអប់រំ &បំនិន, ផ្នែកការងារ, ICT, ពាណិជ្ជកម្មអន្តរជាតិ, សហគ្រាសធុនតូច និងមធ្យម និងផ្នែកទេសចរ ដើម្បីអភិវឌ្ឍការផ្ដើមគំនិតក្នុងការផ្សព្វផ្សាយផ្នែកពាណិជ្ជកម្ម។ គណកម្មការចម្រុះ ធ្វើការជាមួយសភាពាណិជ្ជកម្មផ្សេងៗ និងបណ្ដាស្ថានទូតនានាដើម្បីពិភក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចចរចារអំពីពាណិជ្ជកម្មផ្សេងទៀត ដើម្បីអភិវឌ្ឍជំនាញកម្លាំងការងារនៅក្នុងវិស័យបច្ចេកវិទ្យា, កម្មវិធីកុំព្យូទ័រ, គ្រឿងកុំព្យូទ័រ និង FinTech (បច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ) ដើម្បីផ្ដល់ជាយោបល់ទៅលើគោលនយោបាយ សម្រាប់ផ្នែកទេសចរមកពីក្នុង​ និងមកពីក្រៅ, និងដើម្បីបន្តនូវការចាប់ផ្ដើមគំនិតក្នុងការបណ្ដុះបណ្ដាលនីតិសម្បទា។

លោក Kang មានប្រសាសន៍បន្តទៀតថា "បេសកកម្មចុងថ្មីបំផុតមួយសម្រាប់គណកម្មាធិការសហគ្រាសធុនតូច និងធុនមធ្យម គឺត្រូវភ្ជាប់រវាងការចាប់ផ្ដើមបណ្ដាញការងារនៅក្នុងប្រទេសតៃវ៉ាន់ និងនៅក្នុងប្រទេសថៃ"។ "នៅក្នុងប្រទេសថៃ ចំនួនច្រើនជាង ៩០% គឺជាប្រភេទសហគ្រាសធុនតូច និងធុនមធ្យម ហើយគណកម្មាធិការរបស់យើង ប្រឹងប្រែងដើម្បីធ្វើឲ្យប្រាកដថាភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងធន់មធ្យមទាំងនោះគឺមានចិរភាព។ យើងសង្ឃឹមនឹងមើលឃើញថាប្រទេសថៃនឹងក្លាយជាសង្គមបើកទូលាយកាន់តែខ្លាំង ហើយជឿជាក់ថាវានឹងអាចទាក់ទាញនូវឱកាសពាណិជ្ជកម្ម និងទេពកោសល្យកាន់តែច្រើនឡើង។."

ជាមួយនឹងការសម្ភោធសហគមសេដ្ឋកិច្ចអាស៊ាន (AEC), លោក Kang មើលឃើញនូវកាលានុវត្តភាពសម្រាប់ប្រទេសទាំងដប់ ដែលនឹងក្លាយជាដៃគូរឹងមាំជាមួយគ្នា ដោយបង្កើននូវអំណាចចរចារបន្ថែមនៅលើវេទិការ អន្តរជាតិ។ ជាកិច្ចបន្ថែមទៀត តំបន់នេះមានសក្ដានុពលនឹងក្លាយទៅជាគ្រឿងឆក់ទាញដ៏សំខាន់សម្រាប់ការវិនិយោគពីបរទេស។

លោក Kangបានបន្ថែមថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងមានការប្រកួតប្រជែងដ៏សម្បើមនៅក្នុងAEC នេះ។

លោកមានប្រសាសន៍ទៀតថា "នេះគឺជាឱកាសសម្រាប់ប្រទេសថៃក្នុងការបង្កើនមិត្តភាព ជួយដល់បណ្ដាប្រទេសជិតខាងខ្លួន ព្រមទាំងទទួលបាននូវអំណាចចរចារដែលជាផ្នែកមួយនៃ AEC" ។ "ប្រទេសថៃ ក៏មានអំណាចសក្ដានុពលទំនាក់ទំនងអន្តរជាតិ ដែលអានុភាព និងវប្បធម៌គឺសុទ្ធតែជាធាតុសំខាន់ទាំងពីរ។"

លោកជឿជាក់ថា វិស័យមួយចំនួនរបស់ប្រជាជនថៃ គឺមានឱកាសសម្រាប់ការរីកចម្រើនដោយចីរភាព។ លោកមានប្រសាសន៍ថា "ភាពខ្លាំងរបស់ប្រទេសថៃ គឺនៅត្រង់ថាគ្មានសហគ្រាសណាដែលលេចធ្លោរដាច់គេនោះឡើយ គឺពួកគេស្ថិតនៅប្រដំប្រសងគ្នាល្អណាស់។" "ប្រទេសថៃគឺជាប្រទេសមួយដែលពិសេស ហើយលោកអ្នកអាចវិនិយោគលើវិស័យអ្វីក៏បាន។"

នៅពីលើឆ្នាំដែលចូលមកដល់ JFCCT នឹងបន្តផ្ដល់យោបល់របស់ខ្លួនដល់រដ្ឋាភិបាលថៃបន្តទៀត។

លោក Kang មានប្រសាសន៍ថា"យើងប្ដេជ្ញាក្នុងការធ្វើខ្លួនជាផ្នែកមួយនៃប្រទេសថៃ ហើយយើងនឹងបន្តរក្សានូវវប្បធម៌សន្ទនាដោយចំហរជាមួយភ្នាក់ងាររដ្ឋាភិបាល ដោយធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យមានអនាគតកាន់តែប្រសើរ"។

អត្ថបទដោយ PimsirinuchBorsub

 

 

368557