Issue 51

អាស៊ាន​បានក្លាយ​ជា​គោលដៅ​ទាក់ទាញ​មួយសម្រាប់​អ្នកវិនិយោគបរទេស​ពីគ្រប់ទិសទី​នៃពិភព​លោក​ក្នុងបន្មានឆ្នាំថ្មីៗនេះ ដែលនេះជានិន្ននាការមួយ​របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន​កំណត់​ឡើងដើម្បីបន្ត។

"ប្រទេសថៃ​គឺជា​មជ្ឈមណ្ឌល​សម្រាប់​អាស៊ាន​" នេះគឺជាអ្វី​ដែល​លោក Kelly W. Hsieh, តំណាង​ការិយាល័យ​វប្បធម៌និងសេដ្ឋកិច្ចតៃប៉ិក្នុងប្រទេសថៃ​ថ្លែងទៅកាន់​អ្នកចូលរួម​សិក្ខាសាលាសហប្រតិបត្តិការ​វិនិយោគ​តៃវ៉ាន់-ថៃឆ្នាំ 2016 ដែលបានប្រារព្ធ​នៅថ្ងៃទី 26 ខែមេសា នៅសណ្ឋាគារ​ Dusit Thani ទីក្រុងបាងកក។ "វាមាន​អត្ថប្រយោជន៍ជាច្រើន​រួមមាន​ផលិតផលល្អ​ ធនធានមនុស្សកម្រិតខ្ពស់ និង​ការលើកទឹកចិត្តការវិនិយោគ​ពីរដ្ឋាភិបាល។"

តៃវ៉ាន់និងថៃ​បានសហការគ្នា​ជាច្រើនឆ្នាំ​ទាំងវិស័យ​សាធារណៈ​និង​វិស័យឯកជន។ នៅឆ្នាំ 2016 រដ្ឋាភិបាល​តៃវ៉ាន់​នឹង​ពង្រឹង​កិច្ចសហការ​រវា​ង​តៃវ៉ាន់​និង​គ្រប់​ប្រទេទាំងអស់​សក្នុងអាស៊ាន​។

យោងតាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់ប្រទេសថៃ​ឱ្យដឹងថា តៃវ៉ាន់​គឺ​ជាដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​ទីបី​របស់ប្រទេសថៃក្នុងឆ្នាំ​ 2015 ដែលមាន​ពាណិជ្ជកម្មទ្វេភាគី​សរុប​ចំនួន​ 11 ពាន់​លាន​ដុល្លារ​ ដែល​ក្នុងនោះ​ការនាំ​ចូល​មានចំនួន​ 7.5 ពាន់លានដុល្លារ​និងការនាំចេញ​មានចំនួន​ 3.5 ពាន់លានដុល្លារ។

លោក Lien Yu Ping​ អគ្គនាយក​នៃអគ្គនាយកដ្ឋានសេវា​វិនិយោគ​ បន្ថែមថា "សម្រាប់ប្រទេសថៃ យើងនឹង​មាន​កិច្ចសហការ​ក្នុងវិស័យជាច្រើន​ដូចជា​សិប្បកម្ម​ យានយន្ត ដឹកជញ្ជូន​ និង​ថាមពល។"

យោងតាម​ក្រុមប្រឹក្សា​វិនិយោគថៃ​ (BOI) ឱ្យដឹងថា​ ការស្នើសុំវិនិយោគ​ចំនួន 274 របស់តៃវ៉ាន់​មានទឹកប្រាក់ចំនួន​ 1.39 ពាន់លានដុល្លារ​រវាង​ឆ្នាំ 2010 និង​ 2015។ វិស័យ​សំខាន់​ទាំងបី​គឺ​អគ្គិសនី លោហៈនិងគ្រឿងម៉ាស៊ីន និង​ផលិតផលកសិកម្ម។

Johnny Tam នាយកផ្នែកលក់និងទីផ្សារ​នៃការអភិវឌ្ឍអាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ Delta Electronics (ថៃ) ពន្យល់ពី​មូលហេតុ​ដែល​អ្នកផ្តល់​ដំណោះស្រាយ​ការគ្រប់គ្រងថាមពលកម្រិតថ្នាក់ពិភពលោក​ត្រូវបានជ្រើស​យកប្រទេសថៃ គឺដោយសារ​មូលដ្ឋាន​ផលិតផល​របស់ពួក​​គេ​នៅក្នុង​តំបន់​នេះ​តាំងពី​ឆ្នាំ 1988 មកម្លេះ។

គាត់និយាយថា "រដ្ឋាភិបាលថៃ​បានគាំទ្រ​ពាណិជ្ជកម្ម​បរទេស​នៅក្នុងប្រទេស​ដោយ​ផ្តល់​ការលើកទឹកចិត្ត​ជាច្រើន។ ពាណិជ្ជករ​អាចប្រើប្រាស់ប្រទេសថៃជា​មជ្ឈមណ្ឌល​សម្រាប់​ការផលិត​តម្លៃបន្ថែម​ និងផលិតផល​គុណភាពខ្ពស់​ និង​ធ្វើការ​ពង្រីក​ផលិតគុណភាពទាប​ទៅកាន់​ប្រទេសជិតខាង។"

លោក Tam ស្នើថាមាន​កត្តាជាច្រើន​ដែលក្រុមហ៊ុន​តៃវ៉ាន់​គួរគិតពិចារណានៅពេល​វិនិយោគ​ក្នុង​តំបន់​អាស៊ាន​ដែលរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ "ដើម្បីទទួលបានជោគជ័យ​នៅបរទេស អ្នកត្រូវ​មាន​ផែនការអាជីវកម្ម​វែងឆ្ងាយ ត្រូគោរពច្បាប់និងបទប្បញ្ញត្តិ​ក្នុង​​ប្រទេស យល់ដឹងអំពី​ប្រជាជននិង​វប្បធម៌មូលដ្ឋាន និងសិក្សាស្វែងយល់ពីរបៀប​ធ្វើការជាមួយពួកគេ។"

លោកស្រី Nannatee Wiboonchutikula នាយក​នៃ​ការិយាល័យ​ពាណិជ្ជកម្ម​ថៃ​នៅ​ទីក្រុងតៃប៉ិ​ លើកទឹកចិត្តនិងជំរុញ​ឱ្យ​ក្រុមហ៊ុនថៃ​ចាប់យក​ឱកាស​អាជីវកម្ម​ដ៏អស្ចារ្យ​នេះនៅកោះតៃវ៉ាន់។

លោកស្រីនិយាយថា "ពាណិជ្ជករថៃ​អាចនាំចេញ ...ចំណីអាហារ ផលិតផលកៅស៊ូ ផលិតផលដំលូងមីនិង​គ្រឿងសម្អាងទៅកាន់តៃវ៉ាន់ និងអាច​វិនិយោគ​ក្នុងវិស័យជាច្រើន​រួមមាន​ភោជនីយដ្ឋាន ម៉ាសាថៃ និងស្ប៉ា និងហាងលក់បន្ត​ដើម្បីលក់ផលិតផលថៃ។"។

អត្ថបទដោយ Somhatai Mosika

 

 

 

368271