Issue 68

Selic គឺជារោងចក្រថៃមួយដែលមានឯកទេសផ្នែកស្អិតជាប់ បានបង្ហាញអំពីរបៀបដែលនវានុវត្តន៍នៃ​ការរួមបញ្ចូលគ្នាបានជួយដល់រោងចក្រក្នុងការពង្រីកខ្លួនទៅក្រៅទីផ្សារក្នុងស្រុក។

ភាពស្អិតជាប់ គឺជាផ្នែកដ៏សំខាន់មួយនៃសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។ ចាប់តាំងពីការវេចខ្ចប់ម្ហូបអាហារ និងភេសជ្ជៈ ស្បែកជើង បរិក្ខារកីឡា គ្រឿងសង្ហារិម រហូតដល់សៀវភៅ ភាពស្អិតជាប់ត្រូវ​បានប្រើប្រាស់នៅក្នុងឧស្សាហកម្មខុសៗគ្នាជាច្រើន។ ដោយសារតែតម្រូវការនៃភាពស្អិតជាប់មានការកើនឡើង ឧស្សាហកម្មនៃភាពស្អិតជាប់នៅជុំវិញពិភពលោកកំពុងតែមានការរំពឹងទុកថានឹងមានការកើតឡើងរហូតដល់ 59.7 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2020 ដែលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានកំណើនខ្ពស់ជាងគេបង្អស់។

ក្រុមហ៊ុនថៃ Selic ត្រូវបានបង្កើតឡើងកាលពីសាមសិបប្រាំពីរឆ្នាំមុន គឺជាអ្នកនាំចេញ និងផលិតករដ៏ធំមួយផ្នែកភាពជាប់ស្អិតនៅក្នុងឧស្សាហកម្មនានាដែលបានផ្តល់ភាពជាប់ស្អិតដល់វិស័យអាជីវកម្មដ៏ធំទូលាយ។

Ek Suwatthanaphim ដែលជាប្រធានអគ្គនាយករបស់សាជីវកម្ម Selic មានប្រសាសន៍ថា "វត្ថុសំខាន់បំផុតដែល Selic ស្នើលក់ គឺនវានុវត្តន៍"។ "យើងផ្តោតលើបច្ចេកវិទ្យា ដំណោះស្រាយ គុណភាព និងសេវា ដែលធ្វើឲ្យយើងមានសមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ។ ផលិតផលរបស់យើងត្រូវបានផលិតឡើងតាមសេចក្តីណែនាំជាក់លាក់សម្រាប់អតិថិជនម្នាក់ៗ ហើយគុណភាពគឺស្មើៗគ្នា។ សេវាក៏មានសារៈសំខាន់ផងដែរ ពីព្រោះយើងផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកបច្ចេកទេសនៃភាពស្អិតជាប់"។

Selic ផលិតផលិតផលបិតស្អិតជាប់ខុសៗគ្នាជាច្រើនប្រភេទដែលចាប់ផ្តើមពីស៊ីម៉ងត៍តភ្ជាប់ កាវបិតលាយទឹក រហូតដល់កាវរលាយនៅពេលត្រូវក្តៅ ដែលផលិតផលនីមួយៗស័ក្តិសមសម្រាប់សម្ភារ និងឧស្សាហកម្មខុសៗគ្នា។

Suwatthanaphim មានប្រសាសន៍ថា "បច្ចុប្បន្ន យើងកំពុងធ្វើការលើការទិញវត្ថុធាតុដើមក្នុងស្រុក ដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាចគ្រប់គ្រងខ្សែសង្វាក់នៃការផ្គត់ផ្គង់របស់យើងបានយ៉ាងមានប្រសិទ្ធផល"។ "នវានុវត្តន៍មួយដែលអ្នកស្រាវជ្រាវរបស់យើងកំពុងធ្វើការលើវា ជាមួយសាកលវិទ្យាល័យ​បច្ចេកវិទ្យាមុងឃុតថុនបុរី គឺរបៀបប្រើប្រាស់ដំឡូងមី និងអំពៅក្នុងការផលិតអាស៊ីតដែលអាចរលាយដោយឯកឯងបានដែលធ្វើឲ្យកាវរលាយនៅពេលត្រូវកម្តៅ ដែលគេរំពឹងថានឹងបញ្ចប់រួចរាល់នៅក្នុងឆ្នាំ 2019"។

Suwatthanaphim បន្ថែមថា នៅក្នុងរយៈពេល 10 ឆ្នាំមុន Selic បានចំណាយពេលវេលា និងកម្លាំងទៅលើធនធានច្រើនជាង R&D ដើម្បីបង្កើនការនាំចេញ។ មន្ទីរពិសោធន៍ R&D នានា របស់ Selic ត្រូវបានបំបែកចេញពីចេញជាមន្ទីរពិសោធន៍ R&D មួយ មន្ទីរពិសោធន៍សម្រាប់ការវិភាគមួយ ​និងមន្ទីរពិសោធន៍សម្រាប់ការអនុវត្តមួយ ដែលផលិតផលនានាត្រូវបានធ្វើតេស្តមុនពេលដឹកជញ្ជូនតាមកប៉ាល់ទៅកាន់អតិថិជន។ ក្រុមហ៊ុនក៏ប្រើប្រាស់វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនកំពុងបង្កើតសមាសធាតុសរីរាង្គដែលការបំលែងទៅជាឧស្ម័នទាប ដើម្បីកាត់បន្ថយផលិតផលរបស់វាចំពោះបរិស្ថាន។

នៅក្នុងឆ្នាំ 2016 ការលក់នៅក្រៅប្រទេសបានកើនឡើងត្រឹម 90% ដោយភាគច្រើនបណ្តាលមកពីការបញ្ជាទិញពីអាស៊ី និងអាហ្រ្វិក។ បច្ចុប្បន្ន ផលិតផលរបស់ Selic ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន 27 ប្រទេសនៅទូទាំងពិភពលោក ដែលប្រទេសអូស្រ្តាលី និងប្រទេសវៀតណាមក៏ជាទីផ្សារដែលកំពុងមានការកើនឡើងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Suwatthanaphim មានអារម្មណ៍ថា ទំនុកចិត្តរបស់អតិថិជន ច្រើនជាង​បច្ចេកវិទ្យា ដែលជម្រុញឲ្យអាជីវកម្មមានភាពរីកចម្រើន។ គាត់មានប្រសាសន៍ថា "ខ្ញុំនៅតែជឿជាក់​ថា អន្តរកម្មល្អបំផុតដែលអ្នកអាចមានជាមួយអតិថិជន គឺការទំនាក់ទំនងដោយផ្ទាល់"។ "អតិថិជន​ ត្រូវការភាពអាចជឿជាក់លើយើង និងដឹងថា យើងអាចស្វែងរកដំណោះស្រាយនានាសម្រាប់ផលិតផលរបស់ពួកគេ"។

Selic ក៏បានទទួលពានរង្វាន់ជាម៉ាកសញ្ញាដែលទទួលបានទំនុកចិត្តរបស់ប្រទេសថៃ (Thailand Trust Mark) ឬមានសញ្ញាសម្គាល់ T Mark ដោយ DITP នៅក្នុងឆ្នាំ 2016 ផងដែរ។ ការទទួលបានពានរង្វាន់នេះធានាអំពីការប្តេជ្ញាចិត្តផ្នែកបរិស្ថាន និងផ្នែកសង្គមរបស់ក្រុមហ៊ុន ទម្លាប់អនុវត្តលើពលករដោយស្មើភាពគ្នា និងធានាថាផលិតផលរបស់ខ្លួនមានគុណភាពខ្ពស់បំផុត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.seliccorp.com

ពាក្យសម្តីដោយ Pimsirinuch Borsub

365355