Issue 42

ការរីកលូតលាស់ក្នុងពាណិជ្ជកម្មសំភារៈសត្វចិញ្ចឹមមានការអភិវឌ្ឍពីបុរសម្នាក់ដែលគាត់ ពិតជាស្រលាញ់ឆ្កែរបស់យ៉ាងខ្លាំង។
ឆ្កែអាចជាមិត្តភ័ក្តជិតសិទ្ធរបស់គាត់ ប៉ុន្តែសត្វចិញ្ចឹមនេះផងដែរក៏ជាប្រយោជន៍ជាច្រើន សំរាប់សេដ្ឋកិច្ចប្រទេសថៃ។
តាមរាយការណ៍ក្នុងឆ្នាំ២០១៤បានឲ្យដឹងថាសមាគមន៍ផលិតផលឧស្សាហកម្មសត្វចិញ្ចឹម រកចំនូលក្នុងចំនួនទឹកប្រាក់ ១១០០០លានបាតក្នុងឆ្នាំ២០១៤ដែលបង្ហាញពីការកើនឡើង ជាង១០%ជារៀងរាល់ឆ្នាំ។
ការប្រកួតទទួលពានរង្វាន់សំរាប់ឆ្នាំ២០១៤ អ្នកឈ្នះ ម៉ា ដក អេន លីវវីង បានគាំទ្រនូវ ទំនោរនេះ។ ម៉ាកនេះជាផ្នែកជំរុញទឹកចិត្តដល់អ្នកគ្រប់គ្រងដឹកនាំ និងជាអ្នកបង្កើតម៉ាក នេះ ឈ្មោះ អានចាណា ថងផាយថូន បន្តការរកសំភារៈសំរាប់កូនឆ្កែរបស់គាត់។

"ម៉ា ដក អេន លីវវីង កើតឡើងពីការស្រលាញ់" តាមប្រសាសន៍របស់ថងផាយថូន។ "ខ្ញុំចង់ បានការម៉ូតស្អាតសំរាប់កូនឆ្កែរបស់គាត់ ប៉ុន្តែវាមិនមែននៅលើទីផ្សារ ដូច្នេះខ្ញុំក៏ចេញម៉ូត និងបង្កើតវាដោយខ្លួនឯង។ បន្ទាប់ពីការរៀនពីកំហុស ខ្ញុំចាប់ដើមធ្វើវាលក់ ហើយក៏ដាក់ ឈ្មោះថា ម៉ា ដក អេន លីវវីងនេះឡើងមក។"

រយៈ៣ឆ្នាំក្រោយមក ម៉ា ដក អេន លីវវីង បានរីកមុខមាត់ថាជាផលិតផលដែរល្អមានគុណ ភាព ផលិតដែលមានលក្ខណៈពិសេសដែលមានម៉ូតតែមួយ និងជួយបង្កើតក្នុងការចិញ្ចឹម សត្វចិញ្ចឹមបានកាន់តែច្រើន។

"ផលិតផលរបស់ខ្ញុំបានបង្កើតវាឡើងដើម្បីឲ្យម្ចាស់ និងសត្វចិញ្ចឹមមានពេលពិសេសជា មួយគ្នា" តាមប្រសាសន៍របស់ថងផាយថូន។ "ជាឧទាហរណ៍ កន្សែងបង់កររបស់ខ្ញុំ នៅមិន ធ្វើរួចនៅឡើយទេ។ ខ្ញុំចង់ឲ្យម្ចាស់ពាក់ឲ្យសត្វចិញ្ចឹមរបស់ពួកគេដែលវាជាចំណងរវាងពួក គេ"។

ផលិតផលដ៏ល្អនេះ មាននូវការបង្កើតតង់ និងធ្វើវាឡើងដោយដៃយ៉ាងល្អ ដូចជាពូកធ្វើពី ដៃ និងកន្សែងបង់ករស្អាត ថងផាយថូនបានបង្កើតសាខាពីផ្សេងទៀតៈ មុត ខលិកសិន និង ដឺ មេសេក ខលិកសិន។
"ខ្ញុំចង់ផ្ញើរសារទំនាក់ទំនងពីស្ថានការថ្មីៗ" តាមប្រសាសន៍របស់គាត់។ " ឧទាហរណ៍ កាលពីឆ្នាំមុន មានព៌័តមានស្តីពីការចរាចររបស់ឆ្កែក្នុងប្រទេសថៃ ដូច្នេះខ្ញុំផលិតខ្នើយផ្អែក ខ្នងតាមប្រសាសន៍របស់គាត់ " សត្វឆ្កែជាមិត្ត វាមិនមែនជាអាហារទេ។" ខ្ញុំចង់ផ្ញើសារនេះ ឲ្យកាន់តែធំ។ មួយចំណែកក្នុងការលក់នេះគឺដើម្បីយកទៅបរិច្ចាគ"។
សង្គមព៌័តមាន ដូចជា ហ្វេសបុក និង អ៊ីនស្តាក្រាម បានជួយបង្កើនការលក់ជាអន្តរជាតិ ដល់ចក្រភពអង់គ្លេស និងជប៉ុន។ "ពួកគេចូលចិត្តផលិតផលរបស់យើង និងយើងកំពុង ធ្វើការចរចារ [ជាមួយសក្តានុពលអ្នកទិញ ]" តាមប្រសាសន៍របស់ថងផាយថូន។
ផងដែរនោះ ផលិតរបស់យើងក៏មានការពេញនិយមប្រើប្រាស់ក្នុងប្រទេសថៃផងដែរ និង ប្រទេសដទៃទៀត តាមការសន្យារបស់របស់ថងផាយថូនថានៅតែបន្តអភិវឌ្ឍន៍មានផលិត ផលថ្មីតាមការកុម្មង់ដើម្បីប្រកួតប្រជែង និងទទួលបាននូវការពេញចិត្តពីអតិថិជន។
"ការរក្សានូវគុណភាព និងសេវាល្អវារឿងសំខាន់ណាស់" តាមប្រសាសន៍របស់គាត់។
"ផលិតផលភាគច្រើនបានផ្តោតទៅលើម៉ូត និងធ្វើឡើងដោយដៃ។ ចំពោះខ្លួនខ្ញុំបានយក ចិត្តទុកដាក់វាតាំងពីថ្ងៃទី១ និងនៅតែបន្តការយកចិត្តដាក់នេះរហូត។ ខ្ញុំចាំបានថាវាចេញ មកពីការស្រលាញ់ និងពិតជាយល់យ៉ាងច្បាស់ពីការស្រលាញ់របស់ម្ចាស់។ ពួកចង់បាន របស់ល្អបំផុតសំរាប់សត្វរបស់ពួកគេ ហើយការងាររបស់ខ្ញុំគឺនាំយកអ្វីទាំងនោះជូនពួក គាត់។"

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.facebook.com/Mha-Dog-And-Living
តាមការរាយការណ៍របស់ ផាតឆារី តែដាងផេច អ្នកកាត់តរូបភាពរបស់ Mha Dog and Living

 

 

 

368456