ការបង្កើតថ្មី ការច្នៃម៉ូត និងបច្ចេកវិទ្យានៅចំកណ្តាលទីក្រុងនៃមជ្ឍមណ្ឌលច្នៃម៉ូតថៃ និងការតាំងពិព៌ណនៃការបង្កើតថ្មី២០១៥។
អ្នកច្នៃម៉ូត អ្នកបង្កើតថ្មី និងសហគ្រាស បានបង្ហាញនូវទឹកដៃការងារចុងក្រោយរបស់ខ្លួននៅក្នុងកម្មវិធីTIDE ២០១៥ ដែលប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលពិព៌ណជាតិនៅទីក្រុងបាងកកកាលពីខែកញ្ញានេះ។
នូវរាល់ការបង្កើតថ្មីទាំងអស់គឺមានបង្ហាញទាំងផលិតផលថ្នាំពេទ្យ និងកសិកម្មជាមួយនឹងបច្ចេកវិទ្យាស្តង់ដាដែលមានការចូលរួមពីអ្នកទស្សនាក៏ដូចជាអ្នកបង្ហាញនៅតាមកន្លែងរៀងៗខ្លួនដែលមានការបង្ហាញឲ្យឃើញខ្លីៗពីការបង្កើតថ្មីជាលក្ខណះអន្តរជាតិ។
មួយក្នុងចំណោមព្រឹត្តិការណ៍ទាំងអស់បានបង្ហាញពីការបង្កើតថ្មីរបស់អាស៊ីដែលការអថាធិបាយពីថៃ ជប៉ុន សឹង្ហបុរី និងហូឡង់ដែលមានការទាក់ទាញយ៉ាងខ្លាំងពីអ្នកទស្សនាពីផលិតផលបច្ចេកវិទ្យាចុងក្រោយរបស់អាស៊ីលើវិស័យឧស្សាហកម្ម។
សព្វថ្ងៃ រាល់មុខជំនួញអាស៊ីទាំងអស់ត្រូវការច្នៃម៉ូតដែលស៊ីជាមួយនឹងបច្ចេកវិទ្យាដើម្បីជាភាពងាយស្រួលក្នុងការដោះស្រាយបញ្ហា តាមប្រសាសន៍របស់ សុទីរ៉ាផាន សាកាវ៉ាត្រាម្ចាស់នៃទំនាក់ទំនង៦ថ្នាក់ដែលជាអ្នកអថាធិបាយយ៉ាងល្អិតល្អន់នៅទីសន្និបាតនោះ។ លោកបានបន្តទៀតថា អ្នកច្នៃម៉ូតថៃ និងអ្នកបង្កើតថ្មីរបស់ក្រុមហ៊ុនក្រេគ្រុមនៃប្រទេសសឹង្ហបុរី អ្នកកាន់គំរោង។ ខ្ញុំចង់ឲ្យម៉ាកយីហោមានឈ្មោះល្បី ឬបង្កើតភាពថ្មីសំរាប់ផលិតផល។ អ្វីដែលជាការលើកទឹកចិត្តខ្ញុំគឺការច្នៃម៉ូតមិនគ្រាន់សំរួលដំណោះស្រាយបញ្ហាប៉ុណ្ណោះទេ គឺវាជាផ្គត់ផ្គង់បានប្រសិនបើយើងអាចជាផលិតផលឲ្យអ្នកប្រើប្រាស់បានស្រួល។
នៅTIDE រាល់ការបង្កើតថ្មីទាំងអស់គឺធ្វើដោយដៃក្នុងការចេញម៉ូតបែបស្រ៊ីឌី ផ្រីនធីងដែលជាការចេញម៉ូតចុងក្រោយដែលមានតំលៃទាប និងមានមុខងារច្រើន។
រិម ឌី កូលាស ជាអ្នកដឹកនាំនៃការបង្កើតថ្មីរបស់យូណាយធីត ណូត ដែលជាអ្នកចេញម៉ូតស្បែកជើងកែងឲ្យលេឌី ហ្កាហ្កា បានមានប្រសាសន៍ថាក្រុមហ៊ុននឹងមានការសហការចេញម៉ូតបែប3D printing សំរាប់ការចេញម៉ូតស្បែកជើងយើង។
កូលាសបានបន្តថា យើងអាចចំលាក់ជាផ្នែកៗ ដូចនឹងការធ្វើគំរោងស្បែកជើងថ្មីម្តងទៀតនៅពេលជួបជាមួយស្ថាប័ត្យករ និងអ្នកច្នៃម៉ូត។ គំរោងធំ ជោគជ័យធំ។

នៅខែកញ្ញា គាត់បានសហការជាមួយអ្នកច្នៃម៉ូតញូយ៉កមកពីហ្វ្រេនស៊ីស បាយថនធិធ្វើស្បែកជើងកែងស្រ៊ីឌីពីស្បែកកាត់ដោយម៉ាស៊ីនអេសអេលអេសដែលមានព៌ណមាស។
ខាងបច្ចេកវិទ្យានៅមានកំរឹតហើយខាងចេញម៉ូតត្រូវមានភាពល្អិតល្អន់នោះគឺថាស្បែកជើងស្បែកនៅតែមិនមែនប្រើប្រាស់ជាប្រចាំបាន។
អ្នកអាចប្រើប្រាស់វាបានគ្រាន់តែសំរាប់ថតម៉ូត និងប្រើប្រាស់ជាការតុបតែងបន្ថែមសំរស់។
ប្រសាសន៍របស់ សិរិនុច បរសុប

 

 

 

368586