គ្រឿងអលង្ការមានឈ្មោះបោះសំលេងដែលបង្កើតដោយហត្ថកោសល្យយ៉ាងល្អបំផុត ប៉ុន្តែឧស្សាហកម្មនេះត្រូវតែមានការកែប្រែទៅតាមតំរូវការទីផ្សារនៃភាពទាន់សម័យ។

ប្រធានផែ្នកកែតម្រូវបានមានប្រសាសន៍ថា នៅខណៈដែលត្បូង និងគ្រឿងអលង្ការថៃកំពុងមានឈ្មោះបោះសំលេងដែលបង្កើតដោយហត្ថកោសល្យ សហគ្រិនថៃគួរតែផ្តោតទៅលើការចេញម៉ូតតំរូវតាមទីផ្សារនៃភាពទាន់សម័យ។

“ប្រសាសន៍របស់លោកអគ្គនាយកស្តីទីរបស់GII (Gem and Jewelry Institute of Thailand)ថាការផលិតដើមថ្នាក់ពិភពលោក(OEM)ដែលមានរួមមាននូវផលិតជាច្រើន ដូចជាត្បូង និងគ្រឿងអលង្ការគួរតែមានការឈានឡើង។”

យោងតាមដិនមិនខាសហគ្រិនខ្នាតតូច និងមធ្យម (SMEs)មានការកើនឡើងពី៩៥% ទៅ៩៧%នៃឧស្សាហកម្មគ្រឿងអលង្ការ ហើយវិស័យនេះកំពុងត្រូវការជំនួយ។

“លោកបានបន្តទៀតថា GIIមានគោលដៅសហការគាំទ្រសហគ្រិនថៃឲ្យទៅដល់ទីផ្សារពិភពលោក។ យើងបានផ្តល់ការបំប៉នបន្ថែមខាងផ្នែកចេញម៉ូតដើម្បីទទួលបានទីផ្សារថ្មីបន្ថែម។”

GIIដែលមានតាំងពី២០០៣នោះដែលបានទទួលស្គាល់ជាផ្លូវការដោយWorld Jewelry Confederation ហើយនិងក្លាយមណ្ឌលពិសោធន៍ទី៧ថ្នាក់ពិភពលោកដែលមានឈ្មោះកាត់ថាLMHC (Laboratory Manual Harmonization Committee)។

“GIIដំណើរការជោគជ័យជាអនុភាពក្នុងភាពជាដៃគូជាមួយDITP និងសាងទំនុកចិត្តលើវិស័យត្បូង និងគ្រឿងអលង្ការ ប្រសាសន៍របស់ដិនមិនខា។ ហើយគោលចំបងចំពោះមុខគឺមានវិធានការយ៉ាងណាដើម្បីទទូលបានលិខិតធានាគុណភាពនៃជំនួញត្បូង និងគ្រឿងអលង្ការ។ លិខិតនេះបញ្ចាក់ពី គុណភាពព៌ណ ទំហំគិតជាការាត ភាពភ្លឺថ្លា និងការតិចនិចកាត់ត្បូង។ GIIបានទទួលស្គាល់ជាស្តង់ដាលើព៌ណរបស់ត្បូងពីព្រោះប្រទេសថៃជាពិភពនៃត្បូង។”

ត្បូង។ប្រទេសថៃត្រូវបានស្គាល់ថាល្អមានគុណភាពពីពិភពលោក។ ត្បូងថៃមានគុណភាពក្នុងការកាត់ និងចេញម៉ូត ប៉ុន្តែយើងនៅតែបន្តការអភិវឌ្ឍន៍ដើម្បីឆ្លើយតបតំរូវការទីផ្សារ ប្រសាសន៍របស់ដិនមិនខា។

សិល្បៈហត្ថកម្មថៃបានទទួលស្គាល់ដែលមានយីហោPandoraដែលជាយីហោពីដេនម៉ាកដែលបានបោះទីតាំងថ្មីនៅប្រទេសថៃ។

ទីផ្សារត្បូង និងគ្រឿងអលង្ការដែលធំបំផុតនៅហុងកុង ស្វីស សហរដ្ឋអាមេរិ កម្ពុជា និងអាលឺម៉ងដែលទាំងអស់នេះឆ្លងកាត់ពីការផ្តល់យោបល់របស់ដិនមិនខាក្នុងការប្តូរដើម្បីតំរូវទីផ្សារពិភពលោក។

“លោកបានមានប្រសាសន៍បន្តថាមានកត្តាចំនួនប៉ះពាល់ដល់សេដ្ឋកិច្ចថៃដែលនឹងជះឥទ្ធិពលដល់ឧស្សាហកម្មត្បូងនេះផងដែរ។ប្រទេសអាស៊ាន ដូចជាសឹង្ហបុរី និងម៉ាលេស៊ីដែលការនាំចេញរបស់ប្រទេសទាំងពីរនេះមានការកើនឡើងពី ៥ ទៅ១០%រាល់ឆ្នាំ។ មីកសិកូ ឈីលី និងប្រេស៊ីលក៏ត្រូវបានកត់សំគាល់ផងដែរនៃការកើនរបស់ឧស្សាហកម្មនេះ។”

GIIបានសហការជាមួយសហគ្រិនលើឆាកអន្តរជាតិ។យើងបាននាំក្រុមការងាររបស់យើងចូលរួមក្នុងវេទិការផ្សព្វផ្សាយឧស្សាហកម្មនេះនៅសឹង្ហបុរី អឺរ៉ុប និងហុងកុងលើហត្ថកម្ម និងជំនាញ។ប្រសាសន៍របស់ដិនមិនខា។

សំរាប់ព៌តមានបន្ថែម សូមចូលទៅកាន់  http://www.git.or.th

នាំពាក្យដោយ ណាថានី រាតាណាផ្រាសីតឌី

 

 

368611