Issue 50

បាសាបា បានអភិវឌ្ឍន៍ក្រណាត់កាតុងបូរាណថៃឲ្យទៅជាកាបូបមានជា ខ្នាត និងម៉ូតច្រើន។

" ៦ឆ្នាំកន្លងមកនេះ ខ្ញុំបានទៅលេងជប៉ុន ហើយជនជាតិជប៉ុនប្រើប្រាស់ក្រណាត់បូរាណថៃ ដូចជា គីម៉ូនុ បង្កើតបានជាផលិតផ្សេងៗទៀត។ បន្ទាប់មកខ្ញុំគិតអំពីការប្រើប្រាស់ក្រណាត់បូរាណថៃឲ្យដូចចឹងដែរ" តាមប្រសាសន៍របស់ផនធិប សៀ-លី នាយកក្រុមហ៊ុន សិប្បកម្ម​ និងច្នៃម៉ូត បាសាបា។

ចំនុចមួយទៀត សៀ-លី ផ្តោតទៅលើសូត្រថៃ ថៃ បាតិក និង ផា-កែវ-ម៉ា (សារុងថៃ) មុននៃការជឿរថា ក្រណាត់ឡែននឹងចូលទីផ្សារសាកល។

"ទំនិញដំបូង ខ្ញុំគិតថាជាកាបូបព្រោះថាខ្ញុំងប់នឹងវា ហើយខ្ញុំដឹងថាអ្នកប្រើប្រាស់កំពុងរងចាំអ្វី។ ពួកគេចង់បានកាបូបស្រាល និងជាប់ ជាមួយម៉ូតយ៉ាងល្អ" តាមប្រសាសន៍របស់ សៀ-លី។

សៀ-លី មានការច្នៃម៉ូតកាបូបសំរាប់អ្នកប្រើប្រាស់រាល់ថ្ងៃ។ កំលាំងនៃការច្នៃម៉ូតជាម៉ូតតូចៗ ដូចជា កាបូបដាក់គ្រឿងសំអាង ដាក់ខ្មៅដៃ និងកាបូបដាក់លុយ ហើយម៉ូតកាបូបធំៗ ដូចជា ម៉ូតកាបូបយួរ និងកាបូបអាចបត់មូរបាន។ មានបន្ថែមពីលើកាបូប បាសាបា បានបង្កើតគ្រឿងវាយភ័ណ្ឌ ឧបករណ៍ការិយាល័យ និងផលិតផលជាច្រវ៉ាក់ផ្សេងៗ ទូរស័ព្ទ និងតុក្តតា។

ការច្នៃប្រឌិត ច្នៃម៉ូត ម៉ាក និងស្តង់ដាក្នុងការផលិតគឺជាចំនុចខ្លាំងរបស់ក្រុមហ៊ុន តាមប្រសាសន៍របស់

សៀ-លី។

"យើងប្រើប្រាស់ការច្នៃប្រឌិតក្នុងការធ្វើឲ្យបាសាបាមានភាពខុសប្លែកពីផលិតផលដែលស្រដៀងដែលមានលើទីផ្សារ" តាមប្រសាសន៍របស់គាត់។ " មានកាបូប ផា-កែវ-ម៉ា ជាច្រើន ប៉ុន្តែផលិតរបស់យើងមានការអ៊ុតដោយផ្លាស្ទីកដោយមិនអាចជ្រៀបទឹកបាន។ យើងផ្តោតទៅលើការកុម្មង់តាមការបង្ហាញម៉ូតចំពោះអ្នកដែលចូលចិត្តសាច់ក្រណាត់ថៃ។"

បាសាបាទទួលបានត្រាសម៉ាក ប្រទេសថៃ ពី DITP ដែលជានិមិត្តសញ្ញាល្អឥតខ្ចោះ និងគុណភាពខ្ពស់។ ពេលថ្មីៗនេះ អតិថិជនបាសាបាភាគច្រើនជាថៃ ចំនួន៨០%នៃការលក់ក្នុងទីផ្សារក្នុងស្រុក និង២០%ទៅក្រៅប្រទេស។ សៀ-លី មើលទៅជប៉ុន តៃវ៉ាន់ និងអាស៊ាន ជាកូនសោរទីផ្សារសំខាន់ដែលជាសក្តានុពលក្នុងការលូតលាស់ដល់ការនាំចេញ។

"យើងនៅតែបន្តនូវការច្នៃម៉ូតរបស់យើងឲ្យកាន់តែល្អដើម្បីជួបនឹងតំរូវការអតិថិជនជនជាតិជប៉ុន និងតៃវ៉ាន់" តាមប្រសាសន៍របស់គាត់។ " ក្នុងពេលអនាគត យើងនឹងពង្រឹងទីផ្សាររបស់យើងទៅក្រៅប្រទេស ជាពិសេសទៅប្រទេសជប៉ុន។ សំរាប់ប្រទេសអាស៊ាន យើងប្រហែលជាចូលទៅប្រទេសវៀតណាមព្រោះថាទីផ្សារនៅទីនោះមានការលូតលាស់ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ និងប្រជាជននាំគេទិញផលិតផលប្រើប្រាស់។"

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.busabaonline.com តាមរយៈFB

facebook.com/busaba.shop

ទំនាក់ទំនងព៌័តមានរបស់ DITP

នាំពាក្យដោយ សុមហាថៃ ម៉ូសិកា

 

 

 

366845