Issue 49

សារធាតុ​អង់ស៊ីម​ដែល​អាច​បំបែក​បាន​របស់​ជីវិត​ផែនដី គឺ​មិនត្រឹម​តែ​អត្ថ​ប្រយោជន៍​សម្រាប់​បរិស្ថានទេ ថែម​ទាំង​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ប្រជាជន ហើយ​ពេល​នេះ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ធ្វើ​ឱ្យ​ឡាន​របស់​អ្នក​កាន់​តែ​មាន​ក្លិន​ស្រស់ថ្លា។

នាយក​គ្រប់គ្រងនៃ​​ជីវិត​ផែន​ដី លោកស្រី​ Nucharee Nilsuwan ​បាន​មាន​ប្រសាសន៍​ថា "មិន​ថា​ឡាន​របស់​អ្នក​មាន​តម្លៃថ្លៃ​ប៉ុន្មាន​ឡើយ ឬ​ ម៉ាក​ឡាន​អ្វី​ដែល​អ្នក​មាន​ឡើង នៅ​ពេល​អ្នក​ជិះ​ក្នុង​ឡាន​នោះ ខ្យល់​ដែល​អ្នក​ស្រូប​យក គួរ​តែ​មាន​គុណភាព​ល្អ​បំផុត​សម្រាប់​សុខភាព​របស់​អ្នក"។

ក្រុមហ៊ុន​ផលិត Bio Great ដែល​ជា​ទឹកអប់​ដែល​អាច​ប្រើប្រាស់​បាន​ច្រើន​ប្រភេទ ដែល​បង្កើត​ពី​សារធាតុ​អង់ស៊ីម​គ្មាន​ជាតិ​ពុល​ដែល​អាច​បំបែក​បាន​ និង​លាយ​ជា​មួយ​ប្រេង​ធម្មជាតិ​របស់​ផ្កា​និង​ឱសថ​បុរាណ​ថៃ បង្កើត​បាន​ជា​ក្លិន​ពិសេស​និង​ប្រើប្រាស់​សម្រាប់​កម្ចាត់​ក្លិន​មិនល្អ។​

Bio Great គឺជា​ផលិតផល​ ១ ក្នុង​ចំណោម​ផលិត​ផល​ជា​ច្រើន​ដែល​បាន​រក​ឃើញ​នៅ TAPA ២០១៦ ពិព័រណ៌ពាណិជ្ជកម្ម​យានយន្ត​ឈាន​មុខគេ​របស់​ប្រទេស​ថៃ​ ដែល​បាន​ប្រារព្ធចាប់​ពី​ថ្ងៃទី​៧​ ដល់​ថ្ងៃទី​១០ ខែ​មេសា នា BITEC របស់​ទី​ក្រុង​បាង​កក និងត្រូវ​បាន​​សហការ​រៀបចំ​ដោយ DITP ​ សមាគមន៍រោងចក្រ​គ្រឿង​បន្លាស់​យានយន្ត​ប្រទេស​ថៃ សមាគមន៍ទីផ្សារ​គ្រឿង​បន្លាស់​យានយន្ត​ប្រទេស​​ថៃ​ សមាគមន៍ថាមពល​យានយន្ត Worachak និង​សមាគមន៍​លើក​កម្ពស់​កិច្ច​សន្យា​បន្ត​ប្រទេស​ថៃ។

ពាណិជ្ជកម្ម​នេះ​ផ្តោត​សំខាន់ជា​ដំបូង​​លើ​ការ​បំបាត់​ក្លិន​មិន​ល្អ​ដែល​កើត​ចេញ​ពីអាង​ និង​​កសិដ្ឋាន​ចិញ្ចឹម​បង្គារ។​ ប៉ុន្តែ នៅ​ឆ្នាំ​២០០៤ លោក​ស្រី Nilsuwan បាន​ពង្រីក​ពាណិជ្ជ​កម្ម​របស់​លោក​ស្រី ដោយ​ផ្តោ​តសំខាន់​លើ​ទឹកអប់​ឡានវិញ។

លោក​ស្រី​លើក​ឡើង​ថា "ខ្ញុំ​ទើប​តែមើល​​ឃើញ​ឱកាស​ពាណិជ្ជកម្ម​ពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កាល​ពីមុន ការ​បង្កើត​ទឹកអប់ឡាន​គឺ​ជា​ជម្រើស​មួយ​ដ៏ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​ក្នុង​ការ​បង្កើត​ខ្សែចង្វាក់​ពាណិជ្ជកម្ម​ថ្មី"។

ក្រុមហ៊ុន​បាន​ទទួល​មូលនិធិ​ពី​ភ្នាក់ងារ​​ការ​បង្កើត​ថ្មីថ្នាក់​ជាតិ (NIA)។ បន្ទាប់មក វា​បាន​ចំណាយ​រយៈ​ពេល​ ២​ឆ្នាំ​សម្រាប់​ការ​ស្រាវជ្រាវ​ ជាមួយ​សាកលវិទ្យាល័យ Kasetsart ដើម្បី​អភិវឌ្ឍ​ផលិតផល។ លោក​ស្រី​បាន​បន្តថា "យើង​មាន​លិខិត​បញ្ជាក់​ពី​ផលិតផល​ធម្មជាតិ​របស់យើង​ គឺ​មាន​គុណភាព​ខ្ពស់​និង​មាន​អត្ថប្រយោជន៍​សម្រាប់​សុខ​ភាព​របស់​អ្នក"។

ក៏ប៉ុន្តែ មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​បន្ត​ដើម្បី​បញ្ចុះ​បញ្ចូល​សាធារណជន​ពី​ផល​ប្រយោជន៍​របស់ Bio Great ។

លោកស្រី​បាន​បន្តទៀត​ថា "ជាដំបូង​ យើង​ត្រូវ​ធ្វើការ​ពន្យល់​ដល់​អតិថិជន​របស់​យើង​ឱ្យ​ស្គាល់​ពី​សារធាតុ​អង់ស៊ីមនិង​ការ​ដំណើរ​ការ​របស់​វា។ យើង​បាន​ចូលរួម​ក្នុង​ពិរព័ណ៌​ពាណិជ្ជកម្ម​ជាច្រើន​ ដូច​ជា Motor Show, Motor Expo, BIGBIH និង TAPA ដូចនេះ​ប្រជាជន​ស្គាល់​ពី​ម៉ាក​ផលិតផល​របស់​យើង​​និង​យល់​ពី​ផលិតផល​របស់​យើង"។

លោក​ស្រី​បន្ថែម​ទៀតថា ក្រុមហ៊ុន​បានទទួល​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​អតិថិជន​ទាំង​ក្នុង​ស្រុក​និង​អតិថិជន​នៅ​សឹង្ហបុរី ទីក្រុង​ឌូបៃ សាធារណរដ្ឋ​ឆែក ប្រទេស​ជប៉ុន ប្រទេស​វៀត​ណាម ប្រទេស​ចិន​ និង​ប្រទេស​ឥណ្ឌា។

លក្ខណៈ​ពិសេស​របស់​ទឹកអប់​គឺ​ក្លិន​ក្រអូបនៃ​ផ្កា​ប្រទេស​ថៃ។ លោក​ស្រី​និយាយថា "គ្រឿង​ផ្សំ​ក្លិន​​ក្រអូប​ដែល​យើង​បាន​ប្រើគឺ​យក​ចេញ​ពី​ផ្កា​ប្រទេស​ថៃ​ដូចជាផ្កា​ម្លិះ plumeria, mok និង​ខ្ញីក្រហម។ យើង​ផលិត​ដោយ​ធម្ម​ជាតិ​ដោយ​មិន​បាន​ប្រើប្រាស់​សារធាតុគីមី​ឡើយ។ អតិថិជន​សសើរ​ពី​គុណភាព​នៃ​ក្លិន​ធម្មជាតិ​របស់​យើង ដែល​មិន​មាន​ក្លិនក្រអូប​​ខ្លាំង​ពេក ប៉ុន្តែ​វា​អាច​កម្ចាត់​ក្លិន​មិន​ល្អ​បាន"។

លោកស្រី​ជឿជាក់​ថា នឹង​មាន​ទីផ្សារ​ល្អ​សម្រាប់​ផលិតផល​សុខភាព ជា​ពិសេស​ក្នុង​តំបន់​អាស៊ី។ លោក​ស្រី​បាន​មាន​ប្រសាសន៍ថា "នៅ​ប្រទេស​ជប៉ុន នៅ​ពេល​ដែល​ពួក​គេ​ឃើញ​ផលិតផល​របស់​យើង​ស្ថិត​ក្នុង​ប្រភេទ​ផលិតផល​សុខភាព ពួក​គេ​កាន់​តែ​មាន​ចំណាប់​អារម្មណ៍ខ្លាំង។ ទីផ្សារ (សម្រាប់ផលិតផល​សុខភាព) កំពុង​ពង្រីក​ជាលំដាប់ ជា​ពិសេស​ក្នុង​មជ្ឈឹមបូពា៌"។

លោក​ស្រីគិត​ផង​ដែ​រ​ថា នាពេល​អនាគត "ផលិតក្នុង​ប្រទេស​ថៃ" អាច​ក្លាយ​ជា​លក្ខណៈលក់យ៉ាង​សំខាន់ ​សម្រាប់​ផលិតផល​ដែល​មក​ពី​ព្រះរាជាណាចក្រ​ថៃ។

"យើង​នាំ​យក​លក្ខណៈ​របស​់​ប្រទេស​ថៃ​សម្រាប់​អតិថិជន​ថៃ​និង​បរទេស។ នៅ​ពេល​ដែល​ពួកគេ​ដឹង​ពី​គុណភាព​នៃ​ផលិតផល​ថៃ ពួក​គេ​នឹង​ដឹង​ថា​ផលិតផល​ថៃ​មាន​គុណភាព​ល្អ​ដូចផលិតផល​របស់​​ប្រទេស​ដទៃ​ដែរ"។

ព័ត៌មាន​ទាក់ទង​នឹង​ DITP

អត្ថបទ​ដោយ Natthinee Ratanaprasidhi

 

 

367159