Issue 47

នាឆ្នាំថ្មីៗនេះ ប្រទេសបានពង្រឹងខ្លួនជាប្រទេសនាំមុខគេផ្នែកសុខភាពនិងសុខុមាលភាព ហើយដែល TRIA គឺជាដើរជួរមុខនៃការផ្លាស់ប្តូរនេះ។

លោកស្រី Kusalin Lunjakornkul យល់ថាមនុស្សគ្រប់គ្នាគួរគិតអំពីសុខភាពឱ្យបានត្រឹមត្រូវ។

អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលសុខភាព TRIA ក្នុងទីក្រុងបាងកកនិយាយថា "អ្នកមានសេវាកម្មពិនិត្យរថយន្តរបស់អ្នករាងរាល់បីខែ ឬមួយឆ្នាំម្តង ប៉ុន្តែរាងកាយរបស់អ្នកមានតម្លៃជាងរថយន្តឆ្ងាយណាស់។" "អ្នកត្រូវពិនិត្យមើលរាងកាយនិងដឹងថាអ្វីនឹងកើតមាននិងការពារវាមុនពេលវាកើតឡើង។"

លោកស្រី Lunjakornkul បានចូលរួមជាមួយ TRIA កាលពីបីឆ្នាំមុន។ ដំបូងឡើងលោកស្រីទទួលស្គាល់ថាវាគឺជាបញ្ហាប្រឈមមួយ។ ទីតាំងត្រូវធ្លាក់ចុះនិងត្រូវបំភ្លេចចោល។ ដូច្នេះលោកស្រីបានផ្តោតលើការច្នៃប្រឌិតថ្មីៗលើការកសាងពីបាតក្រោមឡើងដោយបន្ថែមមជ្ឈមណ្ឌលសម្រាប់របៀបនៃការរស់នៅ ដូចជាការទៅបរិភោគអាហារនៅភោជនីយដ្ឋានខាងក្រៅ ក៏ដូចជាការណែនាំការព្យាបាលបែបពណ៌ក្នុងបរិវេណស្ប៉ា។

លោកស្រីបាននិយាយថា "នៅពេលខ្ញុំចូលមកទីនេះដំបូង វាគឺដូចជាមជ្ឈមណ្ឌលព្យាបាលជំងឺច្រើនជាង ដូច្នេះយើងបានផ្លាស់ប្តូររូបភាពនេះដើម្បីធ្វើឱ្យទាន់សម័យនិងសមស្របទៅតាមរបៀបនៃការរស់នៅមនុស្សជំនាន់ក្រោយ។" "ពួកគេមិនចូលចិត្តបរិយាកាសនៃមន្ទីរពេទ្យទេ។ ពេលនេះអ្នកអាចមានអារម្មណ៍ថាវាដូចជាកន្លែងកំសាន្ត ឬស្ប៉ា ដែលពួកគេមានអារម្មណ៍ថាបានសម្រាកច្រើន។"

គំនិតរបស់លោកស្រីត្រូវបានទទួលដោយជោគជ័យ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ TRIA បានទទួលរង្វាន់ជាច្រើនរួមមានពានរង្វាន់ថ្ងៃអស្ចារ្យ (Amazing Day) និងស្ប៉ាវេជ្ជាសាស្ត្រ (Medical Spa) នៅព្រឹត្តិការណ៍ពានរង្វាន់សុខុមាលភាពនិងស្ប៉ាថៃឆ្នាំ 2015 ពានរង្វាន់ Day Spa ប្រចាំឆ្នាំនៅព្រឹត្តិការណ៍ស្ប៉ាអាស៊ីឆ្នាំ 2015 និងពានរង្វាន់ PM ឆ្នាំ 2014។ លោកស្រីបន្តថា "យើងកំពុងធ្វើយ៉ាងត្រឹមត្រូវ" "ប៉ុន្តែយើងចង់ធ្វើវាឱ្យកាន់តែប្រសើរថែមទៀត។"

ផ្នែកនៃការធ្វើឱ្យប្រសើរនេះមានការអប់រំប្រជាជនថៃអំពីការអនុវត្តវិធីសន្តសាស្ត្រដើម្បីសុខភាពនិងសុខុមាលភាពដែលគាំទ្រដល់ទស្សនវិជ្ជារបស់ប្រជាជនថៃ។ លោកស្រី Lunjakornkul និយាយថា "ប្រជាជនថៃនៅតែមិនយល់អំពីទស្សនៈនៃសន្តសាស្ត្រ។" ដើម្បីសម្រេចបានលទ្ធផលនេះ លោកស្រីត្រូវរៀបចំសិក្ខាសាលានិងកិច្ចពិភាក្សាជាមួយអតិថិជននិងវេជ្ជបណ្ឌិតល្បីៗមួយចំនួន។

គោលការណ៍មូយក្នុងចំណោមគោលការណ៍ TRIA គឺ 'សុខុមាលភាពគឺជាអ្វីដែលអ្នកធ្វើសម្រាប់ខ្លួនអ្នក ជារៀងរាល់ថ្ងៃ'។ ជំហ៊ានដំបូងគឺពិភាក្សាជាមួយបុគ្គលិករបស់មជ្ឈមណ្ដល និងត្រូវត្រួតពិនិត្យជាតិដែកនិងជាតិពលធ្ងន់ធ្ងរ។ តាមគេហទំព័ររបស់ក្រុមហ៊ុនប្រាប់ឱ្យដឹងថា "នៅ TRIA យើងពិនិត្យវាយតម្លៃសុខភាពកោសិការបស់អ្នកនិងពិពណ៌នាអំពីការផ្លាស់ប្តូរបែបនៃការរស់នៅនិងការព្យាបាលបែបសន្តសាស្ត្រដើម្បីការពារសុខភាពកោសិការបស់អ្នកម្នាក់ៗ។"

មជ្ឈមណ្ឌលរួមមានមជ្ឈមណ្ឌលហាត់ប្រាណនិងស្ប៉ាក៏ដូចជាមជ្ឈមណ្ឌលសម្រស់និងព្យាបាល។ លោកស្រី Lunjakornkul និយាយថា "យើងគឺជាទីកន្លែងផ្តល់សេវាតែមួយកន្លែងសម្រាប់សុខភាពនិងសុខុមាលភាព។" "យើងមានសេវាកម្មជាច្រើនដើម្បីសុខភាព សុខុមាលភាពនិងសម្រស់នៅទីនេះ។"

គំនិតនេះកំពុងពេញនិយមខ្លាំងទាំងក្នុងប្រទេសថៃនិងនៅបរទេស ជាពិសេសនៅអូស្ត្រាលី ចិន និងមជ្ឈឹមបូព៌ា។

ក្នុងឆ្នាំនេះ លោកស្រី Lunjakornkul ផ្តោតជាសំខាន់លើផលិតផលជាក់លាក់មួយចំនួនដូចជាការវះកាត់ផ្លាស្ទិកនិងការបណ្តុះសក់ ដូចដែល TRIA មានបំណងដើម្បីពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសចិននិងមជ្ឈឹមបូព៌ាបន្ថែមទៀត។ វាក៏កំពុងសំឡឹងមើលការបង្កើតសិទ្ធិនៅបរទេសផងដែរជាពិសេសនៅមជ្ឈឹមបូព៌ា។

លោកស្រី Lunjakornkul យល់ថាប្រទេសថៃមានសក្តានុពលខ្លាំងសម្រាប់ផ្នែកទេសចរណ៍សុខភាពនិងស្វាគមន៍រាល់ការគាំទ្រពីរាជរដ្ឋាភិបាលនិងជាពិសេសពី DITP ក្នុងការរៀបចំព្រឹត្តិការផ្គូរផ្គងអាជីវកម្ម។ នាពេលថ្មីៗនេះ លោកស្រីបានចូលរួមក្នុងបេសកកម្មពាណិជ្ជកម្មមួយដែលរៀបចំដោយអាជ្ញាធរទេសចរណ៍ថៃ។

ជាចុងក្រោយ លោកស្រី Lunjakornkul យល់ថាគន្លឹះដើម្បីបានសុខុមាលភាពល្អគឺការសម្របខ្លួន។ មនុស្សគ្រប់រូបត្រូវត្រៀមដើម្បីប្តូរបែបបទនៃការរស់នៅរបស់ខ្លួនទៅតាមរយៈនេះ ដែលមិនគួអនុវត្តក្នុងទម្រង់តឹងរឹងពេកនោះទេ។ ក្រោយមកលោកស្រីនិយាយថា "ការរស់នៅដោយរីករាយគឺជាសុខុមាលភាព។"

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ http://www.triawellness.com

អត្ថបទដោយ Mark Bibby Jackson

 

366778