Issue 46

សរីរាង្គ Znya គឺម៉ាកសរីរាង្គរបស់ថៃ ដែលបច្ចុប្បន្ន បានក្លាយជា ម៉ាកសរីរាង្គលេចធ្លោមួយ ក្នុងចំណោមម៉ាកសរីរាង្គល្បីដទៃទឿត នៅលើទីផ្សារអន្តរជាតិ ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់របស់ខ្លួន និងការទទួលស្គាល់ជាអន្តរជាតិ។
ការយល់ដឹងពីតម្រូវការរបស់អតិថិជន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាការសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានភាពជោគជ័យ។ ដោយសារមានមនុស្ស បានទទួលរងពីការអាឡែស៊ីស្បែកជាច្រើនឆ្នាំ ទើប Witraporn Pimpla បានចាប់ផ្តើមយកចិត្តទុកដាក់បន្ថែមទៀតដើម្បីផលិតផលសរីរាង្គ
ធម្មជាតិ។
នាងបានលើឡើងថា "អាឡែស៊ីស្បែករបស់ខ្ញុំ បានថយចុះជាបណ្តើរបន្ទាប់ពីបានចៀសវាងការប្រើផលិតផលគីមីថែរក្សារាងកាយណាមួយកន្លងមក"។ "ខ្ញុំបានដឹង ថាសារធាតុគីមីជាច្រើនត្រូវបានប្រើក្នុងសាប៊ូបង្កឱ្យមានអាឡែស៊ីស្បែក។ បន្ទាប់មក ខ្ញុំបានចាប់ផ្តើមសិក្សាបញ្ហានេះយ៉ាងប្រុងប្រយ័ត្នបំផុត "។
បន្ទាប់ពីធ្វើសាប៊ូសរីរាង្គ និងផលិតផលសរីរាង្គផ្សេងទៀតសម្រាប់ខ្លួននាងផ្ទាល់ និងមនុស្សដែលនៅជុំវិញរបស់នាង នាងបានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង ក្រុមហ៊ុនសរីរាង្គនៅក្នុងឆ្នាំ 2012។ គោលបំណងរបស់នាង គឺការប្រើគ្រឿងផ្សំសរីរាង្គក្នុងស្រុកនិងអន្តរជាតិដែលប្រសើរបំផុត ដើម្បី
ផ្តល់នូវផលិតផលដែលមានគុណភាពល្អបំផុតទៅដល់ទីផ្សារ។


បួនឆ្នាំក្រោយមក ក្រុមហ៊ុនសរីរាង្គ Znya បានផ្គត់ផ្គង់ផលិតផលជាប់ចំណាត់មួយ នៃប្រភេទផលិតផលសម្អាងការនានា ការលាងសម្អាតស្បែកសរីរាង្គ ដែលមានចាប់ពីសាងប៊ូដុសខ្លួន សាប៊ូកក់សក់ ឡូសិន លាបប្រេងរាងកាយ និងទារក រហូតដល់លិតផលស្ប៉ា។
ផលិតផលនេះ ប្រើគ្រឿងផ្សំសរីរាង្គក្នុងស្រុក ចាប់ពី ៧០ % ទៅ ១០០%។ នាងបាននិយាយថា "ផលិតផលរបស់យើង គឺតំណាងឱ្យអត្តសញ្ញាណរបស់ប្រទេសថៃ"។ "យើងមានសាប៊ូសរីរាង្គផ្សំឡើងជាមួយសារធាតុ ដែលជាប្រភេទរុក្ខជាតិ curcuma, ស្លឹកគ្រៃ និងឱសថរុក្ខជាតិច្រើនរបស់ថៃមានសុខភាពល្អណាស់។ លើសពីនេះទៀត យើងមានផលិតផលស្ប៉ាសរីរាង្គ ដូចជាប្រទាលមុខ និងការបង្ហាប់គ្រាប់រុក្ខជាតិសម្រាប់ស្ប៉ា ដែលត្រូវបានផ្សំឡើងជាមួយនឹងឳសថរុក្ខជាតិសរីរាង្គរបស់ថៃ 100% ។
ផលិតផលទាំងអស់ ត្រូវបានគេបញ្ជាក់ទទួលស្គាល់ស្ថាប័ន USDA និង JAS ពីប្រទេសជប៉ុន ដែលធានាអំពី សរីរាង្គធម្មជាតិនៃគ្រឿងផ្សំដែលបានប្រើ។
បច្ចុប្បន្ននេះ ផលិតផលក្រុមហ៊ុនសរីរាង្គZnya ត្រូវបានលក់នៅក្នុងក្រុងហុងកុង ប្រទេសជប៉ុនសិង្ហបុរី និងអាល្លឺម៉ង់ដែលនៅស្ថិតក្នុងបញ្ជីបន្ទាប់។ ទោះជាយ៉ាងណា អតិថិជនមកពីជុំវិញពិភពលោក អាចបញ្ជាទិញផលិតផលតាមបណ្តាញអនឡាញបាន។
នាងបានឡើកឡើងទៀតថា "នៅក្នុងពេលអនាគត ក្រៅពីការជ្រៀតចូលក្នុងទីផ្សារក្នុងស្រុក ក្រុមហ៊ុនសរីរាង្គZnya នឹងផ្តោតលើការចូលទៅកាន់ទីផ្សារអន្តរផងដែរ ជាតិពិសេស នៅអឺរ៉ុបនិងអាមេរិក "។


សហគ្រិនសរីរាង្គ មានទំនុកចិត្តនៃការទទួលបានជោគជ័យរយៈពេលវែងរបស់ក្រុមហ៊ុនរបស់នាង។ នាងបានលើកឡើងថា "ខ្ញុំជឿជាក់ថា អតិថិជននឹងលង់ស្នេហ៍ទៅនឹងឳសថសរីរាង្គធម្មជាតិថៃរបស់យើង ហើយពួកគេនឹងគិតថា ម៉ាកមួយនេះ នៅគ្រប់ពេលវេលា ពួកពួកគេអាចរកមើលឃើញផលិតផលសរីរាង្គដែលមានគុណភាពខ្ពស់ និងមានសុវត្ថិភាពនេះ"។

សម្រាប់ពត៌មានបន្ថែម សូមចូលមើល: www.znyaorganics.com

ស្រង់សំដីដោយ: Patcharee Taedangpetch, រូបថតសំដែងដោយ ក្រុមហ៊ុនសរីរាង្គZnya

 

 

366700