Issue 45

ស្ថាបត្យករថៃបានផ្លាស់ប្តូរផ្ទះគ្រួសារបែបប្រពៃណីដើមរបស់ខ្លួនទៅជាសណ្ឋាគារប៊ូទិកដ៍ស្រស់ស្អាតនៅលើកោះប្រវត្តិសាស្រ្តរតនកោសិន្ទ្រនៃទីក្រុងបាងកក។

ឈានចូលទៅកាន់ផ្ទះ Noppawong អ្នកមានអារម្មណ៍ភ្លាមៗ ថាមានបរិយាកាសស្វាគមន៍នៃផ្ទះឈើអាណានិគម ដែលមានត្រឹមតែប្រាំពីរបន្ទប់ប៉ុណ្ណោះសម្រាប់ភ្ញៀវ អ្នកត្រូវបានគេប្រតិបត្តិបីដូចជាសមាជិកនៃក្រុមគ្រួសារដ៍ធំនេះ ។
Kantasom Noppawong Na Ayudhaya ប្រធាននិង CEO អ្នកបង្កើតសណ្ឋាគារ Siam Hotel Maker និងជាបុគ្គលសំខាន់ដែលនៅពីក្រោយការជួសជុលផ្ទះNoppawong និយាយថា "បដិសណ្ឋារកិច្ចរបស់ថៃមានមន្តស្នេហ៍។ក្នុងបណ្តាប្រទេសផ្សេងទៀត ការផ្ដល់សេវាកម្មមានភាពជាប្រព័ន្ធយ៉ាងខ្លាំង។ យ៉ាងណាក្ដី វិធីការផ្ដល់សេវាកម្មរបស់ថៃកើតចេញពីបេះដូង" ។

ការផ្លាស់ប្ដូរផ្ទះគ្រួសាររបស់អ្នកឲ្យទៅជាសណ្ឋាគារប៊ូទិកគឺជាអ្វីមួយដែលគ្មានអ្នកណានិយាយប្រាំឆ្នាំមកហើយ។

លោកនិយាយដែរថា "នៅពេលដែលខ្ញុំបានពិចារណាអំពីរបៀបជួសជុលផ្ទះ អ្នកខ្លះណែនាំខ្ញុំឲ្យប្ដូរទៅជាភោជនីយដ្ឋានឬសារមន្ទីរ ប៉ុន្ដែទីតាំងជារឿងសំខាន់បំផុតនៅទីក្រុងបាងកក ត្រូវនៅជុំវិញជ្រុងវត្តព្រះកែវ។ ប្រជាជនក្នុងតំបន់មិនជាច្រើនប៉ុន្មានទេដែលយល់ដឹងពីគោលគំនិតនៃសណ្ឋាគារប៊ូទិកនាពេលបច្ចុប្បន្ននេះ"។

ជាមួយនឹងការបណ្តុះបណ្តាលរបស់ខ្លួនដែលជាស្ថាបត្យករម្នាក់ Noppawong Na Ayudhaya ត្រូវបានពុះពារក្នុងការការពារផ្ទះបែបដើមឲ្យខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន ស្របពេលដែលការធ្វើបូរណកម្មការងារដោយកុំព្យូទ័រទំនើបសម្រាប់សណ្ឋាគារ។ លោកបាននិយាយថាភ្ញៀវអន្តរជាតិរីករាយជាមួយនឹងបទពិសោធន៍នៅផ្ទះ Noppawong ប្រៀបបីដូចជាសណ្ឋាគារលំដាប់ផ្កាយបួនដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្រ្ត។

 

ផ្ទះ Noppawong រក្សានូវលក្ខណៈដើមរបស់ខ្លួន ដូចជាម៉ូដកម្រាលម៉ៃសាក់តាមបែបបូរាណ ទ្វារនិងបង្អួចម៉ៃសាក់ដោយបន្ទប់នីមួយៗ ត្រូវបានរចនាឡើងជាពិសេសដើម្បីអនុវត្តតាមគំនិតថ្មដ៍មានតម្លៃទាំងប្រាំបួនរបស់ប្រទេសថៃ(Manee-Noppakao) ដើម្បីបង្កើតនូវបទពិសោធន៍មានជីវិតរស់នៅតែមួយគត់។ Noppawong Na Ayudhaya បានបន្ថែមទៀតដែរថាលោកតុបតែងបន្ទប់ជាមួយគ្រឿងសង្ហារឹមចាស់ៗ ។

ការទទួលដឹងប៉ះពាល់បាននូវភាពស្រស់ស្អាតមួយទៀតគឺភ្ញៀវអាចសម្រាកនៅកម្រាលឈើខាងក្រោយផ្ទះព្រមគ្នានឹងរីករាយជាមួយតែពេលរសៀលរបស់អង់គ្លេស។

យោងតាមការជម្រាបជូនរបស់ Noppawong Na Ayudhaya បានឲ្យដឹងថាចាប់តាំងពីការបើកបម្រើការរបស់ខ្លួនបួនឆ្នាំកន្លងមក ភ្ញៀវភាគច្រើននៅផ្ទះ Noppawong មកពីប្រទេសហូឡង់ ,ណរវេយ៍,បារាំង និងបណ្ដាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ។

ស្ថាបត្យករនិងសហគ្រិនបានប្រែអាជីវកម្មផ្សេងទៀតរបស់ខ្លួន ដូចជាសណ្ឋាគារ Siam Hotel Maker ឲ្យទៅជាសេវាកម្មផ្ដល់ការប្រឹក្សាតែមួយសម្រាប់សណ្ឋាគារប៊ូទិក ពីការជួសជុលរៀបចំដើម្បីរចនានិងការគ្រប់គ្រង តាមដែលខ្លួនបានមើលឃើញនូវសក្តានុពលក្នុងឧស្សាហកម្មសណ្ឋាគារប៊ូទិក។

លើសពីនេះទៅទៀតលោកជឿជាក់ថាសណ្ឋាគារប៊ូទិកអាចផ្តល់ត្រឡប់ទៅឲ្យសហគមន៍មូលដ្ឋានដែរ។

លោកនិយាយថា "សណ្ឋាគារប៊ូទិកមានឱកាសច្រើនក្នុងការចូលរួមក្នុងសហគមន៍នៅជុំវិញនោះដែរ។ ឧទាហរណ៍ផ្ទះNoppawong បម្រើភ្ញៀវកញ្ចប់ពីភោជនីយដ្ឋានក្នុងតំបន់និងបាននាំមកនូវការម៉ាស្សាស្ប៉ានៅក្បែរនោះជំនួសឧបករណ៍ផ្ដល់ភាពងាយស្រួលនៅក្នុងផ្ទះ។ យើងអាចផ្តល់ឲ្យភ្ញៀវនូវរសជាតិនៃវប្បធម៍ថៃហើយភ្ញៀវអាចជួបនឹងភាពជាថៃក្នុងបែបផ្ទាល់ខ្លួនរបស់ពួកគេ។"

ផ្ទះ Noppawong
112-114 ច្រកដាំណឺនក្លាងតាយ, វិថីរ៉ាឆាដាំណឺនក្លាង,
បវ៉ននិវេត,ផ្រៈណៈខន, ក្រុងបាងកក 10200 ប្រទេសថៃ។
Tel. +66 2 224 1047
www.baannoppawong.com

ថ្លែងការណ៍ដោយ Pimsirinuch Borsub

 

366656