Issue 43

ទំនាក់ទំនងថៃ
ការប្រជុំហាឡាល ប្រទេសថៃ
ជាមួយតំរូវការអាហារហាឡាលទូទាំងពិភពលោក ពាណិជ្ជកម្មថៃកំពុងមើលពីការនាំចេញផលិតផលហា ឡាលប្រទេសអ៊ីស្លាមក្នុងអាស៊ាន និងប្រទេសភាគខាងកើត។
ប្រទេសថៃនាំចេញផលិតផលហាឡាលក្នុងប្រទេសអាស៊ីខាងត្បូងធំជាងគេទី៥ក្នុងពិភពលោក។ របាយការណ៍របស់ ការបណ្តាក់ទុនបរទេស (BOI) ដែលអាហារហាឡាលប្រទេសថៃនាំចេញមានចំនួនទឹក ប្រាក់ប្រហែល ២៧៥លានដុល្លាក្នុងឆ្នាំ២០១៤។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារអាហារហាឡាលពិភព លោក បើគិតជាទឹកប្រាក់ចំនួន ៩៧៦ពាន់លានដុល្លា ហើយវាក៏នៅតែមានការកើនឡើងបន្តទៀត។

កិច្ចប្រជុំហាឡាលបានប្រារព្ធនៅមជ្ឍមណ្ឌលសន្និបាត ឃ្វីន សិរិគីត ទីក្រុងបាងកក កាលពីថ្ងៃទី ២៥ ដល់ ២៧ ខែឆ្នូ ក្រោមចំណងជើង " វប្បធ៌មហាឡាល និងការបង្កើតថ្មីនៃសេដ្ឋកិច្ចហាឡាល" ។ ការតាំងបង្ហាញជា លក្ខណៈអន្តរជាតិ ២០០ប្រភេទ ខ្លះសំរាប់ទីផ្សារអ៊ីស្លាម។

បណ្ឌិត វីណា ដាឡាន នាយកមជ្ឍមណ្ឌលវិទ្យាសាស្ត្រហាឡាល បានមានប្រសាសន៍ក្នុងឳកាសដែលថៃអ៊ី ស្លាមទាំងក្នុង និងក្រៅនៃសមាគមន៍អ៊ីស្លាមជុំវិញពិភពលោក ដែលបង្កើតឲ្យមានទំនាក់ទំនងពាណិជ្ជកម្ម មានការកើនឡើង និងការបង្កើនជំនាញ និងចំណេះដឹង។
"កិច្ចប្រជុំហាឡាលមានការតុបតែងបង្ហាញពីច្បាប់ទំលាប់ប្រទេសថៃក្នុងការពង្រីកទីផ្សារសំរាប់ផលិតផល ហាឡាល" តាមប្រសាសន៍របស់គាត់។

ភ្ញៀវទេសចរណ៍អ៊ីស្លាមរាប់ពាន់នាក់បានមកកាន់ប្រទេសថៃរាល់ឆ្នាំ តាមប្រសាសន៍របស់ យុថាសាក សុផា សន អភិបាលអាជ្ញាធ័រនៃវិស័យទេសចរណ៍ប្រទេសថៃ។
" ចំនួននេះនឹងមានការកើនឡើងនៅពេលមានAECដែលយើងសង្ឃឹមថាអាចទទួលបានភ្ញៀវទេសចរណ៍ បន្ថែមពីប្រទេសជិតខាងក្នុងសមាគមន៍អាស៊ាន ដូចជា ប្រទេសឥណ្តូនីស៊ី ម៉ាឡេស៊ី និងព្រុយនេ ដារ៉ូសា លាម ហេន ដែលវាពិតជាសំខាន់ចំពោះប្រទេសថៃដើម្បីមានផលិតផល និងសេវាសំខាន់ៗសំរាប់ទីផ្សារអ៊ី ស្លាម។
កិច្ចព្រមព្រៀងជាមួយអភិបាល TAT
អ្នកតិកនិចសុខាភិបាល អ៊ីធីរ៉ា ផាលី ថ្មីៗនេះមានការអភិវឌ្ឍ និងបង្កើតម៉ាកថ្មីជាកញ្ចប់ផ្ទាល់ទឹកឃ្មុំ ដែលហៅ ថា ឃ្វីន ប៊ី ដែលមានលក់នៅប្រទេសភាគខាងកើត ដូចជា UAE អារ៉ាប់ប៊ីសាអូឌី អមែន និងកាតា ដែលមាន លិខិតទទួលស្គាល់ជាហាឡាល។
"ទឹកឃ្មុំគឺជាអាហារដែលបានទទួលលិខិតជាហាឡាល" តាមប្រសាសន៍របស់ ផាលី។ អ្នកប្រើប្រាស់នៃ ប្រទេសភាគខាងកើតចូលចិត្តម៉ាករបស់យើង ពីព្រោះ ទឹកឃ្មុំឆ្ងាញ់គឺមាននៅការ៉ាន និងពួកគាត់ចូលចិត្តរស ជាតិ និងម៉ូតរបស់យើង។"
ដោយទឹកឃ្មុំធ្វើពីឃ្មុំនៅឈៀងម៉ៃ ដែលមិនក្តៅ គ្មានដុតមេរោគ និងលាយទឹកឃ្មុំ គឺទឹកឃ្មុំ ១០០%ធ្វើនៅ ប្រទេសថៃ។
ផាលីជឿថាកិច្ចប្រជុំហាឡាលបង្ហាញពីពាណិជ្ជកម្មហាឡាលក្នុងនាំចេញយ៉ាងសំខាន់។ ឧស្សាហកម្ម ហាឡាលមានការរីកលូតលាស់យ៉ាងខ្លាំងក្នុងប្រទេសថៃ និងខ្ញុំគិតថាយើងអាចទៅបានឆ្ងាយពីព្រោះលិខិត បញ្ជាក់ហាឡាលមានការទទួលស្គាល់ទូទាំងពិភពលោកខាងផ្នែកអ៊ីស្លាម" តាមប្រសាសន៍របស់គាត់។ "សំរាប់ម៉ាករបស់យើង យើងនឹងមានគំរោងពង្រីកទីផ្សារនាពេលអនាគតដ៏ខ្លី។"

នាំពាក្យដោយ ភីមសិរិនុច បរសុប

 

 

 

366557