Issue 42

ឧស្សាហកម្មទេសចរណ៍ថៃស្វាគមន៍តំលៃការកំសាន្តនៃការបង្កើតថ្មីនៅជាការវប្បធ៌មភាគ ខាងត្បូងគឺបានដោះស្រាយតិកនិចចុងនៃការអំភ្លឺ។

ទេសចរណ៍កាន់តែកើនឡើងនៅប្រទេសថៃ។ ក្នុងកំឡុង១០ដំបូងនៃឆ្នាំ២០១៥ មានចំនួន អ្នកទេសចរណ៍ ២៤.៣លាននាក់ កើនចំនួន ២៤.៧៥% បើធៀបនឹងឆ្នាំ២០១៤។

ពីតំបន់ភ្នំត្រជាក់នៅភាគខាងជើងមកកាន់ឆ្នេរសមុទ្រនៅភាគខាងត្បូង ប្រទេសថៃមាន កន្លែងកំសាន្តទាំងធម្មជាតិ ទាំងកែច្នៃជាច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។ នៅភាគខាងត្បូងប្រទេស ខេត្តក្រាប៊ី ដែលល្បីខាងមានឆ្នេរសមុទ្រជាច្រើន កន្លែង និងកោះជាច្រើន ដែលឥលូវសូមស្វាគមន៍ពី ឧទ្យាន ផាកា ជាកន្លែងទេសចរណ៍ ដំបូងរបស់ប្រទេសថៃ។

អ៊ីលុមម៉ាន័ររ៉ា ដោយការកំសាន្តលាយឡំជាមួយការភ្លើងចំរុះព័ណ LED និងភ្លើងខាង ក្រោយក្បាច់រាំជាប្រពៃណីភាគខាងត្បូងដែលហៅថា ម៉ាន័ររ៉ា។
"អ្នកសំដែងអ៊ីលុមម៉ាន័ររ៉ានៅឧទ្យាន ផាកា ប្រាប់ពីរឿងដ៏អស្ចារ្យជាមួយនឹងការរាំ" តាម ប្រសាសន៍របស់ ឆាតុមភល សិតិឆៃ អគ្គនាយករងនៃឧទ្យាន ផាកា។ ការសំដែងគឺជា លក្ខណៈវិលជុំ ដូច្នេះអ្នកទស្សនាមានឪកាសបទពិសោធន៍ខុសគ្នាក្នុងការសំដែង។
គំនិតក្នុងការបង្កើតការកំសាន្តលាយឡំនេះឡើងគឺមកពីសំណង់ពាណជ្ជកម្មគ្រួសារសិតិឆៃ ក្នុងភាគខាងជើងក្នុងខេត្តខនកេន។ "ឧទ្យាន ផាកា គឺជាលាយឡំពីការរៀបចំកម្មវិធី និង សំណង់ពាណិជ្ជកម្ម" តាមប្រសាសន៍របស់គាត់។ "ខ្ញុំចង់ទាក់ទាញភ្ញៀវទេសចរណ៍ ដូច្នេះ ខ្ញុំបានសំលឹងមើលខេត្តដែលមានភ្ញៀវទេសចរណ៍មកលេងច្រើនជាងគេ។"
ខេត្តក្រាប៊ីគឺជាខេត្តដែលមានភ្ញៀវទេសចរណ៍លំដាប់ថ្នាក់លេខ២ក្នុងភាគខាងត្បូងប្រទេស ថៃ តាមប្រសាសន៍បន្ថែមរបស់គាត់ វាជាកន្លែងដំបូងក្នុងការសាងសង់ឲ្យមានភាពទាក់ ទាញលាយឡំនឹងប្រពៃណី និងបច្ចេកវិទ្យា។
ឈ្មោះរបស់ឧទ្យាននេះមានទំនាក់ទំនងទៅនឹងតំបន់ ពាក្យថាផាកាចេញពីផាកាសាយ ជាឈ្មោះដើមរបស់ខេត្តមួយ។ រាល់ការសំដែងទាំងជាលក្ខណៈតំបន់ និងចំណត់ភោជនីយ ដ្ឋាននៅក្នុងផ្សារសំរាប់ប្រជាជនក្រាប៊ី។
ក្រាប៊ីអរគុណយ៉ាងខ្លាំងផងដែរចំពោះព្រលានយន្តហោះដែលមានជើងហោះហើរពីស្កេនឌី ណាវៀ ប្រទេសចិន និងហុងកុង ទៅកាន់ក្រាប៊ីផ្ទាល់។ ហើយប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ាជាពិសេស ដែលជាភ្ញៀវមកលេងយ៉ាងច្រើននៅលើកោះ។ "ខ្ញុំសង្ឃឹមថាភ្ញៀវ ទេសចរណ៍មកកាន់ចំណត់នេះនឹងមានភាពស្មើគ្នាពីស្កេនឌី ណាវៀ ប្រទេសចិន ប្រទេសម៉ាឡេស៊ី ប្រទេសថៃ" តាមប្រសាសន៍របស់សិតិឆៃ។ "ប្រទេសអាស៊ានជាច្រើនមក ទស្សនាប្រទេសថៃក្នុងឈប់សំរាកចុងសប្តាហ៍រយៈពេលខ្លីរបស់ពួកគេ"។
សិតិឆៃបានផ្សព្វផ្សាយកន្លែងទេសចរណ៍តាមរយៈភ្នាក់ងារទេសចរណ៍ដែលបានបង្ហាញ ផ្លូវជាមួយអាជ្ញាធ័រទេសចរណ៍ប្រទេសថៃ។
"ខ្ញុំគិតថាអ្នកត្រូវតែស្គាល់ពីចំនុចខ្លាំងរបស់អ្នក និងការបង្កើតអ្វីដែលថ្មីប្លែក" តាមប្រសាសន៍របស់គាត់។ "លក្ខណៈជាមេដឹកនាំប្រហែលជាលំបាក ប៉ុន្តែជាមនុស្ស ក្រោមតម្រាប់វាជារឿងលំបាកជាង។ គោលដៅធំរបស់ខ្ញុំគឺមានសាខាឧទ្យាន ផាកានៅ ខេត្តផ្សេងដើម្បីទទួលបានភ្ញៀវច្រើនទៀត។"
សិតិឆៃជឿថាឧស្សាហកម្មទេសចរណ៍កាន់តែរីកដុះដាលខ្លាំងក្នុងឆ្នាំ២០១៦តទៅ។
"ទេសចរណ៍ប្រទេសនៅតែបន្តការលូតលាស់ដោយសារធនធានធម្មជាតិ អាហារមានរស ជាតិឆ្ងាញ់ និងធនធានមនុស្សល្អៗ" តាមប្រសាសន៍របស់គាត់។

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.pakashowpark.com

នាំពាក្យដោយ ភីមសិរិនុច បសុប

 

 

 

365815