Issue 41

ឆន្ទៈអំពីការក្នុងការបង្ហាត់បង្រៀនពីរូបមន្តស្បាថៃឲ្យល្អជាគេក្នុងពិភពលោក សណ្ឋាគារ សេតារា និងរីសត សេនវ៉ារីស្បាមានគោលបំណងក្នុងការស្នាក់នៅមានការភ្ជាប់ចិត្តជាមួយ នឹងសេវាកម្មស្បា និងផ្ទះសំណាក់។

ហាងស្បាជាង ១៤,០០០ ក្នុងប្រទេសថៃមានការប្រកួតប្រជែងនៃផ្នែកសេវាកម្មមានការ កើនឡើង។ ហាងស្បាភាគច្រើនមានគោលបំណងនៃគំនិតថ្មីក្នុងការព្យាបាលផ្នែកស្បា ដោយផ្តោតលើរូបមន្តហ្វឹកហាត់ឲ្យជាលក្ខណៈស្តង់ដាខ្ពស់។

តំរាប់ដើមពីប្រទេសអូស្រ្តាលី ថារ៉ា ហានរ៉ាហានជាក្រុមអ្នកដឹកនាំនៃសណ្ឋាគារ សេនតារា និងការរៀបចំ រីសតស្បា សេវ៉ារីស្បា។

 

"ដំបូងខ្ញុំចាប់ផ្តើមចេញរូបមន្តមួយ។" ប្រសាសន៍របស់ ហានរ៉ាហាន " ខ្ញុំចាប់ផ្តើមរៀនពី រូបមន្តក្លិន និងម៉ាស្សាតាមបែបរូបមន្តស្បា។"

ហានរ៉ាហានមានប្រសាសន៍ថាគាត់មានបទពិសោធន៍ការងារពី ម៉ាឌីវ ចិន និងឥណ្ឌា ដែល ជាបទពិសោធន៍ស្បាចុងក្រោយពីរូបមន្តហ្វឹកហាត់ក្នុងការថែរក្សាយ៉ាងល្អនៃផ្ទះសំណាក់ ចេញពីបេះដូង។ គាត់បានចែកចាយទស្សនៈនេះជាមួយនឹងបុគ្គលិកតាមសាខានៃសេនវ៉ារី ស្បា។

 

"អ្វីដែលយើងធ្វើនៅទីនេះគឺបង្ហាត់បង្រៀនបុគ្គលពីរូបមន្តឲ្យមានការទំនាក់ទំនងជាមួយ អតិថិជនខ្ពស់ដែលជាលទ្ធផលនៃកក់របស់ភ្ញៀវចាស់មានការកើនឡើង" ប្រសាសន៍របស់ ហានរ៉ាហាន។ "ទំនាក់ទំនងអាចជាចំនុចសំខាន់មានឥទ្ធិពលផ្នែកខាងអារម្មណ៍។"
សេវ៉ារី ស្បាប្រើប្រាស់ថ្នាំបុរាណថៃស្រស់ៗ និងមានរូបមន្តពិសេសតែមួយ ដូចជាការប្រើ ប្រាស់ឆ្នាំងអំបិលក្តៅអ៊ុនៗ ឬដាក់ផ្កាដាំឲ្យពុះ ជូនដល់ភ្ញៀវក្នុងករណីផ្សេងៗគ្នា។

"យើងចង់ឲ្យរូបមន្តរបស់យើងជារូបមន្តដែលល្អជាងគេក្នុងប្រទេសថៃ" ប្រសាសន៍របស់ ហានរ៉ាហាន " អ្នកត្រូវការដឹងពីរោគឆ្នឹង និងសន្លាក់។ យើងមានបង្កើតការហ្វឹកហាត់ពីកម្ម វិធីថ្មី និងពង្រឹងគុណភាពនៅនឹងកន្លែង។"

ការទាក់ទាញ និងរក្សាភ្ញៀវក្នុងការប្រកួតប្រជែងដែលទាមទារឲ្យយើងយល់ពីតំរូវការភ្ញៀវ តាមតំបន់ផ្សេង។

ហានរ៉ាហានមានប្រសាសន៍ថា ទីកន្លែងរបស់អ្នកទេសចរណ៍គឺនៅផាត់ថាយ៉ា និងភូកេត ដែលភាគច្រើនមកពីប្រទេសរុស្សី និងអឺរ៉ុប ប្តូរពីចិន និងកូរ៉េ។ ភ្ញៀវជនជាតិហុងកុងក៏ប្រើ ប្រាស់ការព្យាបាលនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយសណ្ឋាគារទាំងឡាយក្នុងទី ក្រុងបាងកក ជាមធ្យមជាភ្ញៀវក្នុងតំបន់ និងជាម៉ូយ។

"ក្នុង៥ឆ្នាំចុងក្រោយនេះ គុណភាព និងសេវាកម្មស្បាក្នុងតំបន់មានការកើនឡើង និងអាច ប្រកួតប្រជែងជាមួយសណ្ឋាគារស្បា។ ការប្រកួតប្រជែងគឺថាសណ្ឋាគារមានវិធីខុសគ្នា ដោយខ្លួនឯងពីតំបន់ស្បា។" ប្រសាសន៍របស់ ហានរ៉ាហាន។

សេនវ៉ារី ស្បា គឺសំឡឹងពីអនាគតនៃការពង្រីកសេវាកម្មបន្ថែមជូនដល់ភ្ញៀវច្រើនជាងមុន។
" ក្នុង២ ឬ៣ឆ្នាំនេះ សិនថារ៉ា នឹងមានសេវាកម្មបន្ថែមពីរដង និងទៅកាន់មជ្ឈមណ្ឌលលក់ ទំនិញ" តាមប្រសាសន៍របស់គាត់ "អ្វីដែលយើងឃើញផងដែរគឺការបន្ថែមការបង្ហាត់ បង្រៀន និងសេវាកម្មអប់រំចូលក្នុងឧស្សាហកម្មស្បា។"

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.centarahotelsresorts.com

តាមប្រសាសន៍របស់ ភីមសិរីនុច បរសាំ

 

 

 

368112