ក្រុមហ៊ុនបានបង្កើតគឺដើម្បីជួយទ្រទ្រង់ដល់កសិករ និងបង្កើតម្ហូបអារហារដែលគ្មានជាតិគីមីដែលសន្យានូវការជួយដល់ការអភិវឌ្ឍន៍សហគមន៍ និងវិស័យពាណិជ្ជកម្មជាតិ។

ក្នុងឆ្នាំ២០០០ អ្នកនាង ផាកកីនី ចីវ៉ាតតាណាផាយប៊ូន មានគោលបំណងផលិតម្ហូបអារហារដែលគ្មានជាតិគីមីដែលមានរស់ជាតិឆ្ញាញ់ និងដើម្បីសុខភាពទៅតាមបែបបទក្នុងការមានសេដ្ឋកិច្ចថ្នាក់កណ្តាល។ យ៉ាងណាមិញ ម៉ាក Xongdurមានឡើងតាំងពីចីវ៉ាតតាណាផាយប៊ូន បានទៅបញ្ចុះបញ្ចូលកសិករនៅខេត្តសុផានបុរីឲ្យធ្វើការដាំដុះនូវផលិតធញ្ញជាតិ ដូចជា សណ្តែកសៀង សណ្តែកខៀវ គ្រាប់ឈូក គ្រាប់ល្ងទាំងស និងខ្មៅ និងអង្ករសំរោបដែលដាំដុះក្នុងតំបន់នោះ។

អ្នកនាងបានបន្តថា យើងមិនមែនពីលុយមុននោះទេ គឺយើងគ្រាន់តែចង់បានភាពល្បីល្បាញក្នុងការដំណើរការវា។

ការប្រើប្រាស់ចំណេះវិជ្ជាក្នុងតំបន់បូកផ្សំជាមួយបច្ចេកវិទ្យា Xongdurមានផលិតផលិតផលធញ្ញជាតិជាដុំបន្ទះ ជាម្សៅសម្រាប់ឈុងទឹកក្តៅ ផលិតផលធញ្ញជាតិសម្រាប់ទារកដែលមានរសជាតិអង្ករGABAជាមួយចេក និងរសជាតិល្ពៅជាមួយស្ពៃចង្កឹះ។

 

 
 

ផលិតផលរបស់យើងភាគច្រើនជាផលិតផលមានគ្រឿងផ្សំពីអាហារអកានិចដែលមិនប្រើប្រាស់ជីគីមីដែលវានឹងប៉ះពាល់តិចតូចដល់បរិស្ថាន (សំដីរបស់លោកចីវ៉ាតតាណាផាយប៊ូន) ។ យើងផ្តោតខ្លាំងទៅការផលិតជាអាហារបន្ទះ និងប្រើប្រាស់លាងសំអាតគ្រឿងដូចជាអង្ករ និងល្ងជាជីសម្រាប់ស្រោចដំណាំរបស់កសិករយើង។

ផលិតផលXongdurបានទទួលស្គាល់ទៅជាស្តង់ដាអន្តរជាតិពី IFOAM   អកានិចអឺរ៉ុប  USDA  និង អកានិចកាណាដា។ ក្រុមហ៊ុននៅទទួលបានពានរង្វាន់PM នៅឆ្នាំ២០០៩ និងថៃឡេនត្រាសម៉ាកឆ្នាំ២០១៤ដែលជាលិខិតបញ្ជាក់ពីស្តង់ខ្ពស់ និងជួយថែរក្សាសង្គម។

យើងបានរៀនពីការបង្រៀនឲ្យប្រជាជនក្នុងតំបន់ចង់រស់នៅជាមួយធម្មជាតិ។ អ្នកនាងបានបន្តទៀតថា យើងបានជួយគាំទ្រដោយទិញផលិតផលពីពួកគាត់ផ្ទាល់ក្នុងតំលៃសមរម្យដោយកាត់ពួកឈ្មួញកណ្តាល។ ហើយក្រុមការងាររបស់នាងបានចុះជួយបង្ហាត់បង្រៀនកសិករក្នុងការដាំដុះជាបែបអរកានិច។

មិនត្រឹមតែជួយដល់កសិករប៉ុណ្តោះទេ ក្រុមការងាររបស់គាត់បានចុះជួយដល់ប្រជាជនក្នុងតំបន់ទាំងអស់ដើម្បីអាចធ្វើឲ្យពូកគេមានជីវភាពប្រសើរ និងពង្រីកចំណេះឲ្យកាន់តែទូលាយដូចជាជួយបង្រៀនក្មេងៗឲ្យចេះអាន និងសរសេរ និងគំរោងបោះជំរុំរដូវក្តៅទៀតផង (ប្រសាសន៍បន្ថែមរបស់គាត់)។

ក្នុងវិស័យជំនួញវិញ ក្រុមហ៊ុនXongdurមានភាពនាំមុខគេក្នុងការលក់ក្នុងផ្សារទំនើបធំៗទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ដូចជានៅម៉ាឡេស៊ី ហុងកុង សឹង្ហបុរី ឡាវ និងឥណ្ឌូណេស៊ី។

គាត់បាននិយាយថា នៅពេលអ្នកដែលគិតពីសុវត្ថិភាព អរកានិច និងឆ្ញាញ់ ពួកគេប្រាកដជានឹកពីឈ្មោះម៉ាករបស់យើង។ ទោះជាក្នុងផ្សារទំនើបធំៗ ដូចជា ថប ដំបូងគេនឹងរើសដែរជាម៉ាករបស់យើងមុន។ ខ្ញុំគិតថា ពីព្រោះដោយសារតែយើងតាមអ្វីល្អសំរាប់សុខភាព។

ឈ្មោះម៉ាករបស់យើងពិតជាថៃ។ ផលិតផលរបស់យើងមានភាពខុសគ្នាពីផលិតផលដែលមកពីប្រទេសដទៃទាំងរសជាតិ និងឈ្មោះ។ ប៉ុន្តែមានមោទនភាពនូវភាពខុសគ្នានេះ និងយើងចង់បន្តនូវភាពរីកចំរើនសំរាប់ភាពគង់វង្សរបស់ពាណិជ្ជកម្មរបស់យើង។

សំរាប់ព៌តមានបន្ថែម សូមចូលទៅកាន់  http://www.xongdur.com

នាំពាក្យដោយ ស៊ីរិនុច ប៊ូសាប់

 

 

 

375148